ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិត និងលក់ដែកដ៏ធំរបស់អាមេរិក ចោទប្រកាន់លោក Biden ពីបទពុករលួយ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយកប្រតិបត្តិនៃសាជីវកម្មដែកថែបដ៏ធំរបស់សហរដ្ឋអាមេរិក លោក David Burritt បានចោទប្រកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលត្រៀមនឹងចាកចេញពីតំណែងលោក Joe Biden ថាបានធ្វើឱ្យខូចដល់ជំហរសេដ្ឋកិច្ចរបស់ប្រទេស។

លោក Burritt បានរិះគន់ថា តាមរយៈការសម្រេចចិត្តរបស់គាត់លោក Biden បានបង្កើតប្រព័ន្ធពុករលួយតាមផ្នែកនយោបាយជាក់ស្តែងដូចជា ការរារាំងការគ្រោងការណ៍ទិញក្រុមហ៊ុនផលិតដែកដោយក្រុមហ៊ុន Nippon Steel របស់ប្រទេសជប៉ុន។

គម្រោងការនៃការកាន់កាប់ដែលបានគ្រោងទុក ដែលត្រូវបានយល់ព្រមកាលពីខែធ្នូ ឆ្នាំ២០២៣នឹងធ្វើឱ្យក្រុមហ៊ុនជប៉ុនមួយនេះដកខ្លួនចេញប្រហែល ១៤,១ពាន់លានដុល្លារ និងបន្តជាប់បំណុលប្រហែល៨០០លានដុល្លារ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ លោក Burritt បានចោទប្រកាន់ថាសកម្មភាពរបស់ប្រធានាធិបតី Biden ថ្ងៃនេះ គឺគួរឱ្យអាម៉ាស់ និងពុករលួយបំផុត។

មិនត្រឹមតែប៉ុណ្ណោះនាយកប្រតិបត្តិក្រុមហ៊ុនដែករបស់សហរដ្ឋអាមេរិកបានអះអាងថា ការបដិសេធរបស់សេតវិមានចំពោះការទម្លាក់កំហុសរបស់ក្រុមហ៊ុនជប៉ុនបានប្រមាថដល់សម្ព័ន្ធមិត្តសេដ្ឋកិច្ច និងសន្តិសុខជាតិដ៏សំខាន់និងធ្វើឱ្យការប្រកួតប្រជែងរបស់អាមេរិកស្ថិតក្នុងហានិភ័យនាពេលខាងមុខ៕

ប្រែសម្រួល៖ ស៊ុនលី

To Top