ព័ត៌មានអន្តរជាតិ

យន្តហោះគ្មានមនុស្សបើកចំនួន ៤ គ្រឿងត្រូវបានបាញ់ទម្លាក់នៅក្នុងទឹកដីរុស្ស៊ី

afp

ST. PETERSBURG៖ Alexander Drozdenko អភិបាលតំបន់បានលើកឡើងនៅថ្ងៃសៅរ៍នេះថា យន្តហោះគ្មានមនុស្សបើកចំនួន៤គ្រឿងត្រូវបានបាញ់ទម្លាក់នៅតំបន់ Leningrad របស់ប្រទេសរុស្ស៊ី។

លោក Drozdenko បានសរសេរនៅក្នុងសារបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Telegram ថា “ពេលយប់ និងពេលព្រឹក ថ្ងៃទី៤ ខែមករានេះ បានឃើញចំនួនកំណត់ត្រានៃ UAVs ត្រូវបានបំផ្លាញចោល ។ យន្តហោះចំនួន៤គ្រឿងត្រូវបានបាញ់ទម្លាក់ពីលើតំបន់ Leningrad ជាមួយនឹងការប្រើប្រាស់សង្គ្រាមអេឡិចត្រូនិច និងអាវុធធុនតូច” ។

លោកបានលើកឡើងថា មិនមានអ្នកស្លាប់ ឬខូចខាតនោះទេ ហើយការព្រមានពីការគំរាមកំហែងដោយយន្តហោះគ្មានមនុស្សបើកត្រូវបានលុបចោលផងដែរ ។

អាកាសយានដ្ឋាន Pulkovo នៅទីក្រុង St. Petersburg បានដាក់កំហិតការហោះហើរជាបណ្តោះអាសន្នចំនួន២ដងក្នុងមួយយប់ និងពេលព្រឹកដោយសារព្រួយបារម្ភអំពីសុវត្ថិភាព ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top