ព័ត៌មានអន្តរជាតិ

រុស្សីអះអាងថា បានបាញ់ទំលាក់ យន្តហោះចម្បាំង MiG29 និងសព្វាវុធ របស់លោកខាងលិច មួយចំនួនទៀត ក្នុងការវាយប្រហារចុង ក្រោយដោយអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងរុស្ស៊ីបានបាញ់ ទម្លាក់យន្តហោះចម្បាំង អ៊ុយក្រែន MiG-29 មួយគ្រឿង នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយ ដោយក្រសួងការពារជាតិ រុស្ស៊ី កាលពីថ្ងៃអាទិត្យ។

ក្រសួងក៏បានរាយការណ៍ផងដែរថា កងកម្លាំងរបស់ទីក្រុងគៀវ បានបាត់បង់នូវគ្រឿងសឹក ដែលផលិតដោយលោកខាងលិច រួមទាំងរថក្រោះប្រយុទ្ធ Bradley មួយគ្រឿងនិងរថក្រោះ ផលិតនៅអាល្លឺម៉ង់ ២គ្រឿងផ្សេងទៀត។

សេចក្តីថ្លែងការណ៍ ដដែលបានរៀបរាប់ថា ៖ ការវាយបកចំនួន ១៧ លើកដោយកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានបង្ក្រាបដោយជោគជ័យ ។ សត្រូវបានបាត់បង់ទាហានជាង៤១០នាក់ រថក្រោះ Leopard ពីរគ្រឿងផលិត ក្នុងប្រទេសអាល្លឺម៉ង់ រថពាសដែកប្រយុទ្ធថ្មើរជើង និងរថពាសដែក ចំនួន៣រួមទាំង M113 ផលិតនៅសហរដ្ឋអាមេរិក។

រំលឹកដែរថាយន្តហោះ ចម្បាំង MiG-29 សម័យសូវៀត មួយចំនួនធំត្រូវ បានប្រគល់ទៅឱ្យទីក្រុងគៀវ ដោយអ្នកគាំទ្រ សហភាពអឺរ៉ុប របស់ខ្លួនចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ នៅពេលដែលទីក្រុងមូស្គូ ចាប់ផ្តើមប្រតិបត្តិការ យោធារបស់ខ្លួន ៕

ប្រែសម្រួល៖ស៊ុនលី

To Top