សេអ៊ូល៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានឲ្យដឹងថា ទីភ្នាក់ងារស៊ើបអង្កេតប្រឆាំងអំពើពុករលួយ របស់ប្រទេសកូរ៉េខាងត្បូង នឹងស្វែងរកការបន្តដីកាចាប់ខ្លួន ប្រធានាធិបតីដែលត្រូវបានចោទប្រកាន់លោក នៅថ្ងៃចន្ទ បន្ទាប់ពីការប៉ុនប៉ង រំខានដល់ការចាប់ខ្លួនលោក Yoon កាលពីសប្តាហ៍មុន ។
ការិយាល័យស៊ើបអង្កេតអំពើពុករលួយ សម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) គ្រោងនឹងស្នើសុំការបន្តដីកានេះ នៅពេលក្រោយនៅថ្ងៃបន្ទាប់ពីការ ប្រគល់ឱ្យការិយាល័យស៊ើបអង្កេតជាតិ (NOI) នូវភារកិច្ចអនុវត្តដីកានេះ កាលពីថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
CIO ត្រូវបានគេដកស្រង់សម្តីដោយ ថា ខ្លួននឹងរក្សាសិទ្ធិអំណាចក្នុងការស៊ើបអង្កេត និងប្រគល់ឱ្យ NOI នូវសិទ្ធិអំណាចក្នុងការអនុវត្តដីកា ខណៈដែលកំពុងពិចារណាបញ្ជូនសំណុំរឿងនេះ ទៅការិយាល័យអយ្យការ ក្នុងដំណាក់កាលជាក់លាក់មួយ។ អង្គភាពស៊ើបអង្កេតប្រឆាំងអំពើពុករលួយ និងប៉ូលីសបានស៊ើបអង្កេតលើការ ដាក់ច្បាប់អាជ្ញាសឹករបស់លោក Yoon រួមជាមួយនឹងទីស្នាក់ការស៊ើបអង្កេត របស់ក្រសួងការពារជាតិ។
ក្រុមអ្នកស៊ើបអង្កេត CIO និងមន្រ្តីប៉ូលីស បានព្យាយាមចាប់ខ្លួនប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់ នៅក្នុងគេហដ្ឋានប្រធានាធិបតីកាលពីថ្ងៃទី០៣ ខែមករា ប៉ុន្តែពួកគេបានបរាជ័យដោយសារ តែសេវាសន្តិសុខប្រធានាធិបតី បានរារាំងការអនុវត្តដីកាចាប់ខ្លួន ដែលត្រូវបានចេញដោយតុលាការក្រុងសេអ៊ូល។ ដីកានេះត្រូវបានកំណត់ថា មានសុពលភាពមួយសប្តាហ៍រហូតដល់ថ្ងៃចន្ទ ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
