ព័ត៌មានអន្តរជាតិ

ដីការចាប់ខ្លួនប្រធានាធិបតី កូរ៉េខាងត្បូង Yoon Suk Yeol នឹងផុតកំណត់ នៅថ្ងៃច័ន្ទនេះ

Bangkok Post

បរទេស៖ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ដែលព្យាយាមចាប់ ខ្លួនប្រធានាធិបតី ដែលត្រូវបានព្យួរការងារលោក Yoon Suk Yeol មានរយៈពេលតិចជាង ២៤ ម៉ោងមុនពេលដីការបស់ពួកគេផុត កំណត់នៅល្ងាចថ្ងៃចន្ទ ដោយលោក Yoon Suk Yeol បានលាក់ខ្លួននៅក្នុងគេហដ្ឋាន របស់លោកដែលឡោមព័ទ្ធ ដោយកងកម្លាំងសន្តិសុខស្មោះ ត្រង់នឹងរូបលោក។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Yoon Suk Yeol បានបដិសេធការសាក សួរចំនួនបីដង មុនពេលការប៉ុនប៉ងចាប់ខ្លួនមិន បានសម្រេច បានឃើញឆ្មាំការពាររាប់រយនាក់ រារាំងអ្នកស៊ើបអង្កេត ដែលព្យាយាមឃុំខ្លួនលោក តាមក្រឹត្យច្បាប់អាជ្ញាសឹក កាលពីខែមុន។

ការប្រឈមមុខដាក់គ្នាដ៏តានតឹង រយៈពេលជាច្រើនម៉ោង បានធ្វើឱ្យវាមិនច្បាស់លាស់ថា តើអ្នកស៊ើបអង្កេត នឹងព្យាយាមធ្វើការផ្លាស់ ប្តូរវិធីរបស់ពួកគេម្តងទៀត មុនពេលដីកាផុតកំណត់នៅចុងថ្ងៃចន្ទ (1500 GMT) ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន Yonhap បានសរសេរថា ពួកគេកំពុងពិចារណាការប៉ុនប៉ងវិធីមួយផ្សេងទៀត។

លោក Yoon ប្រឈមមុខនឹង ការជាប់ពន្ធនាគារ ឬអាក្រក់បំផុតនោះ គឺ ទោសប្រហារជីវិត ប្រសិនបើត្រូវបានចាប់ខ្លួន បន្ទាប់ពីផ្អាកការគ្រប់គ្រងស៊ីវិលមួយរយៈពេលខ្លី និងធ្វើឱ្យប្រទេសកូរ៉េខាងត្បូងធ្លាក់ ចូលក្នុង វិបត្តិនយោបាយ ដ៏អាក្រក់បំផុតក្នុង រយៈពេលជាច្រើនទសវត្សរ៍មកនេះ ប៉ុន្តែទាំងលោក និងអ្នកគាំទ្រនៅតែប្រឆាំង ។

លោក Kim Soo-yong អាយុ ៦២ ឆ្នាំ ដែលជាអ្នករៀបចំការតវ៉ាម្នាក់ បាននិយាយថា “សេវាសន្តិសុខប្រធានាធិបតី នឹងការពារប្រធានាធិបតី ហើយយើងនឹងការពារសេវាសន្តិសុខ ប្រធានាធិបតី រហូតដល់ពាក់កណ្តាលអធ្រាត្រ” ។ លោកថា «ប្រសិនបើគេទទួលបាន ដីកាមួយទៀត យើងនឹងមកម្ដងទៀត»៕
ប្រែសម្រួលៈ ណៃ តុលា

To Top