ព័ត៌មានអន្តរជាតិ

សមាជិកសភាអាមេរិកលោក Lindsey Graham ចង់ឲ្យអាមេរិក ចាប់ផ្តើមយុទ្ធនាការ និរទេសជនអន្តោប្រវេស ទ្រង់ទ្រាយធំ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកព្រឹទ្ធសភាlok Lindsey Graham បានព្រមានថា សហរដ្ឋ អាមេរិក ចាំបាច់ ត្រូវពង្រឹងព្រំដែនរបស់ខ្លួន ជាមួយម៉ិកស៊ិក ហើយចាប់ផ្តើមការនិរទេស ទ្រង់ទ្រាយធំឱ្យបាន ឆាប់តាមដែលអាច ធ្វើទៅបាន ក្នុងគោលដៅដើម្បីការពារសន្តិសុខជាតិ។

សមាជិកសភាដែលតំណាងមកពី គណបក្សសាធារណរដ្ឋនៃរដ្ឋ South Carolina និងជាប្រធានគណៈកម្មាធិការ ថវិកាព្រឹទ្ធសភារូបនេះបាន និយាយទៅកាន់ក្រុមអ្នកកាសែត Fox News កាលពីថ្ងៃអាទិត្យអំពីច្បាប់ ស្តីពីការផ្សះផ្សាថវិកា ដែលមិនទាន់សម្រេច ។

លោក Graham បានប្រាប់ Maria Bartiromo របស់ Fox ថា៖ខ្ញុំមានការព្រួយ បារម្ភយ៉ាងខ្លាំងថា ប្រសិនបើយើង មិនដាក់ព្រំដែនជាមុន ហើយធ្វើវាឱ្យសម្រេចបាននោះ វានឹងក្លាយជាសុបិន្តអាក្រក់ សម្រាប់សន្តិសុខជាតិរបស់យើង ។

លោកបន្តថា ៖ យើងមានជនអន្តោប្រវេសន៍ខុសច្បាប់រាប់លាននាក់ ដែលលោកប្រធានាធិបតី Trump បានសន្យាថា នឹងនិរទេស ហើយគាត់គួរតែ ។ ហេតុអ្វី​បាន​ជា​យើង ​គួរតែចាប់ផ្តើមធ្វើ​ការ​និរទេស​ទ្រង់ទ្រាយ​ធំ? ដោយសារ​យើង​មាន​អន្តោប្រវេសន៍ ​ខុស​ច្បាប់​ច្រើនពេក ។

លោក Graham ក៏បានលើកឡើង អំពីការកសាងជញ្ជាំងព្រំដែន និងការជួលការអនុវត្តច្បាប់ អន្តោប្រវេសន៍បន្ថែមទៀត នឹងត្រូវចំណាយអស់១០០ ពាន់លានដុល្លារនោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top