ព័ត៌មានអន្តរជាតិ

រុស្សីបំផ្លាញផែនការ វាយប្រហាររោងចក្រ នុយក្លេអ៊ែរ ដោយកងកម្លាំងអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា អ៊ុយក្រែនប៉ុនប៉ង វាយប្រហារ រោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporozhye ជាមួយនឹងយន្តហោះ គ្មានមនុស្សបើកចំនួន ៨ គ្រឿងកាលពីថ្ងៃអាទិត្យហើយ ក្រុមមន្ត្រីបានបន្ថែមថា យន្តហោះដ្រូន UAVs ដែលហោះចូលមកទាំងអស់ ត្រូវបានបាញ់ ទម្លាក់ដោយប្រព័ន្ធ ការពារដែនអាកាស ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ក្រសួងបានចោទប្រកាន់យោធាអ៊ុយក្រែនថា បានព្យាយាមបន្តបង្ក គ្រោះមហន្តរាយឧស្សាហកម្ម នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ដែលមានទីតាំងនៅផ្នែកគ្រប់គ្រង ដោយរុស្ស៊ីនៃតំបន់និរន្តរភាព។

នៅក្នុងសាររៀបរាប់ដែលលម្អិត នោះបានបញ្ជាក់បែបនេះថា៖នៅថ្ងៃទី៥ខែមករា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានធ្វើការប៉ុនប៉ងមួយផ្សេងទៀត ដើម្បីវាយប្រហារទីតាំងនេះ ហើយបានបន្ថែមថា ការការពារដែនអាកាសរុស្ស៊ី បានបំផ្លាញយន្តហោះគ្មាន មនុស្សបើកទាំងអស់ ដែលបានប៉ុនប៉ង ហោះចូលមក ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា យន្តហោះដ្រូន UAVs ដែលស្ទាក់ចាប់បានមួយគ្រឿង បានចុះចតនៅលើដំបូល អគារមួយហើយបានផ្ទុះនិងធ្វើឲ្យប៉ះពាល់បន្តិចប៉ុណ្ណោះ ប៉ុន្តែក្រសួង​បញ្ជាក់​ថា អគ្គិភ័យ​ដែលឆាបឆេះ ​មិនបាន​បណ្តាល​ឲ្យ​មាន​ មនុស្ស​រង​របួស ឬ​ខូច​ខាត​សម្ភារៈ​ឡើយ ។

យ៉ាងណាក្តៅយោង​ តាមការអះអាងដោយរុស្សី បានឲ្យដឹងទៀតថា រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ នៅ​តែ​បន្ត​ដំណើរការ​ជា​ធម្មតា។

រំលឹកដែរថាការវាយលុក ដោយ​កម្លាំង​រុស្ស៊ី បាន​ដណ្តើម​យក​រោងចក្រ ​នុយក្លេអ៊ែរ ​ធំ​បំផុត​នៅ​អឺរ៉ុប ​មួយនេះតាំងតែពីឮ​ដើម​ដំបូងនៃ​ជម្លោះ​អ៊ុយក្រែន ​ក្នុង​ឆ្នាំ​២០២២មកម្ល៉េះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top