ព័ត៌មានអន្តរជាតិ

Update: នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ប្រកាសលាលែងពីតំណែង

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា លោកនឹងចុះចេញពីតំណែង ជាមេដឹកនាំបក្សផង និងជានាយករដ្ឋមន្ត្រីផង នៅពេលដែលគេអាចជ្រើស រើសបេក្ខភាពថ្មីជំនួសលោករួចរាល់ ។

លោកនាយករដ្ឋមន្ត្រី បានលើកឡើងពី ការប្រកួតប្រជែងផ្ទៃក្នុង នៅក្នុងគណបក្សសេរីនិយម ដែលកំពុងកាន់ អំណាចរបស់ប្រទេសកាណាដា ដែលបានធ្វើឱ្យគាត់ មិនអាចដឹកនាំវាទៅក្នុងការ បោះឆ្នោតបន្ទាប់ ដែលគ្រោងធ្វើ នៅខែតុលាឆ្នាំនេះ។

លោកTrudeau បានធ្វើសេចក្តីប្រកាសមួយ នៅឯគេហដ្ឋានរបស់គាត់នៅឯ Rideau Cottage ក្នុងទីក្រុង Ottawa កាលពីថ្ងៃចន្ទ បន្ទាប់ពីមានសម្ពាធ កើនឡើង ជាច្រើនសប្តាហ៍ពីការប្រជុំគណបក្ស សេរីនិយមរបស់គាត់ និងការធ្លាក់ ចុះយ៉ាងខ្លាំងនៃ ចំនួនការបោះឆ្នោតជាតិ។

លោក Trudeau បាននិយាយថា ៖ ប្រទេសនេះ សមនឹងទទួលបានជម្រើសពិតប្រាកដ មួយនៅក្នុងការបោះឆ្នោតបន្ទាប់ ហើយវាច្បាស់ណាស់ សម្រាប់ខ្ញុំថា ប្រសិនបើខ្ញុំ ត្រូវប្រយុទ្ធនឹងសមរភូមិផ្ទៃក្នុង ខ្ញុំមិនអាចក្លាយជាជម្រើស ដ៏ល្អបំផុតនៅក្នុងការបោះឆ្នោតនេះទៀតទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top