ព្រឹកថ្ងៃទី ៦ ខែមករា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកមា្មធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថា គន្លឹះក្នុងសន្និសីទ ពេញអង្គលើកទី៤ នៃគណៈកម្មាធិការ ត្រួតពិនិត្យវិន័យ មជ្ឈិមចិនអាណត្តិទី២០ ។ លោកបានគូសបញ្ជាក់ថា ចាប់ពីចូលយុគសម័យថ្មីមក ការគ្រប់គ្រងបក្សយ៉ាងតឹងរឹង ដោយគ្រប់ជ្រុងជ្រោយ និងការប្រឆាំងអំពើពុករលួយ បានអនុវត្តក្នុងកម្រិតខ្លាំង មិនធ្លាប់មាន ហើយទទួលបានសមិទ្ធផល គួរឱ្យកត់សម្គាល់ ។ យើងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវ ភាពមុតមាំក្នុងការបន្តប្រយុទ្ធ ប្រឆាំងអំពើពុករលួយ រក្សាភាពនឹងធឹងនៃយុទ្ធសាស្ត្រ រក្សាសម្ពាធខ្ពស់ មិនបង្អង់ដំណើរ មិនថមថយ បន្តអនុវត្តគោលការណ៍ មិនហ៊ានពុករលួយ មិនអាចពុករលួយ និងមិនចង់ពុករលួយ ដើម្បីយកឈ្នះក្នុងសង្គ្រាម ប្រយុទ្ធប្រឆាំងអំពើពុករលួយ ដ៏ពិបាក រយៈពេលយូរ និងជាទូទៅ ៕