ព័ត៌មានអន្តរជាតិ

ប្រទេសឥណ្ឌា ស៊ើបអង្កេតលើផ្កាយរណប Starlink របស់មហាសេដ្ឋី Elon Musk ក្រោយចាប់គ្រឿងញៀន ៦.០០០គីឡូ

RT News

បរទេស៖ ផ្កាយរណប Starlink របស់លោក Elon Musk កំពុងត្រូវបានស៊ើបអង្កេត ដោយរដ្ឋាភិបាលឥណ្ឌាជុំវិញ ការប្រើប្រាស់ខុសច្បាប់ នៃបណ្តាញផ្កាយរណប ដោយអ្វី ដែលរដ្ឋាភិបាលទីក្រុង New Delhi ពិពណ៌នាថា ជា “ធាតុដែលមិនស្របច្បាប់” , នេះបើយោងតាមកាសែត Times of India ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧបករណ៍មួយចំនួន ដែលដំណើរ ការដោយផ្កាយរណប Starlink ដែលមិនមានអាជ្ញាប័ណ្ណ សម្រាប់ប្រើប្រាស់ក្នុង ប្រទេសឥណ្ឌា បានរកឃើញផ្កាយរណប នោះ បានកាន់កាប់ដោយនរណាម្នាក់ដោយ “ធាតុខុសច្បាប់” និងអ្នកបះបោរ ដោយទាក់ទាញ ចំណាប់អារម្មណ៍ របស់ក្រសួងមហាផ្ទៃ និងនាយកដ្ឋានទូរគមនាគមន៍ ។ នេះបើតាមប្រភព បានប្រាប់កាសែត ។

រដ្ឋាភិបាល​ឥណ្ឌាបាន​ចាត់​វិធានការ ​នៅ​ពេល​រក​ឃើញ​ថា​ ឧបករណ៍​ទាំង​នេះ​ ត្រូវ​បាន​គេ​ចោទ​ថា ​បាន​រត់ពន្ធ​ចូល​ក្នុង​ប្រទេស​ឥណ្ឌា​ពី​ប្រទេស​មីយ៉ាន់ម៉ា ។

របាយការណ៍បាននិយាយថា ការស៊ើបអង្កេតបានចាប់ផ្តើម បន្ទាប់ពីឆ្មាំឆ្នេរសមុទ្រឥណ្ឌា រឹបអូសបានថ្នាំញៀនមេតំហ្វេតាមីន ៦.០០០ គីឡូក្រាមពីនាវិកមីយ៉ាន់ម៉ានៅជិតកោះ Andaman និង Nicobar របស់ប្រទេសឥណ្ឌាកាលពីខែវិច្ឆិកា។ មន្ត្រីប៉ូលិសម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អ្នករត់ពន្ធបានប្រើទូរស័ព្ទ និងផ្កាយរណបដើម្បីបង្កើត WiFi hotspot ។
ប្រែសម្រួលៈ ណៃ តុលា

To Top