បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បាននឹងកំពុងចរចាចាប់តាំង ពីយ៉ាងហោចណាស់ខែកក្កដាមកម្ល៉េះ ដើម្បីផ្លាស់ប្តូរជនជាតិអាមេរិក ដែលកំពុងជាប់ឃុំ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ការដោះដូរនេះនឹងធ្វើឡើង សម្រាប់អ្នកទោសម្នាក់មកពីខេត្ត Guantanamo Bayប្រទេសគុយបា ដែលត្រូវបាន ចោទប្រកាន់ថា មានទំនាក់ទំនងជាមួយ Osama bin Laden នេះបើយោង តាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារ។
រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden កំពុងធ្វើការដើម្បីធានាការដោះលែង ជនជាតិអាមេរិកបីនាក់គឺមានដូចចាលោក Ryan Corbett, George Glezmann និង Mahmood Habibi ដែលត្រូវបានចាប់ខ្លួន តាំងតែពីក្នុងឆ្នាំ២០២២ ជាថ្នូរនឹងលោក Muhammad Rahim al-Afghani ។
កន្លងមកក្រុមតាលីបង់តែងតែ បានប្រឆាំងដោយការស្នើសុំដោះលែង Rahim និងអ្នកទោសអាហ្វហ្គានីស្ថាន ពីរនាក់បន្ថែមទៀតជាថ្នូរនឹង Glezmann និង Corbettប៉ុន្តែ ក្រុមសកម្មប្រយុទ្ធបដិសេធថាខ្លួនមិនបានឃុំខ្លួនលោក Habibi នោះទេ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
