បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាលោកប្រធានាធិបតី ជាប់ឆ្នោត Donald Trump បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ការគ្រប់គ្រងដោយអសមត្ថភាព របស់លោកប្រធានាធិបតីអាមេរិក Joe Biden លើភាពតានតឹងរវាងរុស្ស៊ី អ៊ុយក្រែន និងអង្គការណាតូ បាននាំឱ្យមានជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ។
លោក Trump ជឿជាក់ថា ប្រសិនបើក្រុងវ៉ាស៊ីនតោន មិនបាន ផ្តល់ឱ្យអ៊ុយក្រែននូវលទ្ធភាព នៃការចូលរួមក្នុងប្លុក យោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះ សង្រ្គាមគឺពិតជាអាចត្រូវបានជៀស វាងរួចបាត់ទៅហើយ។
គោលដៅរបស់រដ្ឋាភិបាលវ៉ាស៊ីនតោន គឺចង់ឃើញអ៊ុយក្រែន ស្ថិតនៅក្នុងបញ្ជី សមាជិកភាពរបស់អង្គការណាតូ ទោះបីជាមានការព្រួយបារម្ភស្របច្បាប់ របស់ទីក្រុងមូស្គូក៏ដោយ ដែលនេះគឺជាអ្វីដែលបង្កឱ្យមានជម្លោះនេះ។
លោក ប្រធានាធិបតីជាប់ឆ្នោតរូបនេះបានប្រាប់អ្នកសារព័ត៌មានដោយបន្ថែមថាគាត់ជឿជាក់ថាលោក Biden បានបំបែកនិងបំផ្លាញកិច្ចព្រមព្រៀងដែលអាមេរិកមានជាមួយរុស្ស៊ីពីចម្ងាយដែលសហរដ្ឋអាមេរិកដឹកនាំប្លុកយោធាមួយនេះបាន។
រំលឹកឡើងវិញដែរថា កាលពីចុងខែធ្នូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហើបថា លោក Biden បានស្នើឱ្យលោកពន្យារពេលសមាជិកភាព របស់អ៊ុយក្រែននៅក្នុង អង្គការណាតូ នៅក្នុងកិច្ចប្រជុំកំពូល របស់អង្គការឆ្នាំ២០២១ នៅទីក្រុងហ្សឺណែវ ។
សម្រាប់ទីក្រុងមូស្គូ ការចូលជាសមាជិករបស់ទីក្រុងគៀវ ទៅកាន់ប្លុក ដែលដឹកនាំដោយ សហរដ្ឋអាមេរិក គឺមិនអាចទទួល យកបាន មិនថាក្នុងរយៈពេលមួយឆ្នាំ ឬដប់ឆ្នាំក៏ដោយ មេដឹកនាំរុស្ស៊ីបានបញ្ចាក់ យ៉ាងច្បាស់ទៅហើយតាំង ពីពេលនោះ៕
ប្រែសម្រួល៖ស៊ុនលី