ព័ត៌មានអន្តរជាតិ

រុស្ស៊ី ស្តីបន្ទោសនិងចង្អុល ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ជុំវិញបញ្ហាដែលកើតមាន នៅក្នុងប្រទេសស៊ីរី

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិកាលពីថ្ងៃពុធថា សកម្មភាពខុសច្បាប់ របស់អ៊ីស្រាអែលនៅក្នុងប្រទេសស៊ីរី កំពុងបង្កការគំរាមកំហែង ដល់អនាគតរបស់ប្រទេសនោះ ដោយបំពានលើបទដ្ឋានអន្តរជាតិ និងរួមចំណែកដល់វិបត្តិមនុស្សធម៌ នៅក្នុងតំបន់ផងដែរ។

អ៊ីស្រាអែល​បាន​បើក​យុទ្ធនាការ​ ទម្លាក់​គ្រាប់​បែក​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ គោលដៅ​ស៊ីរី​បន្ទាប់​ពី​ការ​ដួល​រលំ ​នៃ​រដ្ឋាភិបាល​របស់​លោក Bashar Assad នៅ​ចុង​ឆ្នាំ ២០២៤។

កងកម្លាំងការពារអ៊ីស្រាអែលហៅកាត់ថា IDF ក៏បានបន្តកាន់កាប់ទឹកដីស៊ីរីដែល ត្រូវបានទទួលស្គាល់ជាអន្តរជាតិបន្ថែមទៀត ដោយផ្លាស់ទីចូលទៅក្នុងតំបន់ការពារ ដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិ រវាងប្រទេសពីតំបន់ខ្ពង់រាប Golan ដែលជាផ្នែកមួយនៃការទទួលស្គាល់ ជាអន្តរជាតិផងដែរ។

យោងតាមលោក Nebenzia យោធាអ៊ីស្រាអែល បានកាន់កាប់ទឹកដីស៊ីរីសរុបចំនួន ៥០០គីឡូម៉ែត្រការ៉េរួចទៅហើយ ហើយឯកអគ្គរដ្ឋទូតរុស្ស៊ីបាននិយាយថា៖ សកម្មភាពរបស់អ៊ីស្រាអែលគឺជា ការរំលោភយ៉ាងធ្ងន់ធ្ងរលើការ សម្រេចចិត្តផ្លូវច្បាប់អន្តរជាតិ រួមទាំងក្រុមប្រឹក្សាសន្តិសុខហៅកាត់ថា UN និងមហាសន្និបាតផងដែរដោយអំពាវនាវ ឱ្យស្ថាប័នអន្តរជាតិផ្តល់ ការវាយតម្លៃដោយស្មោះត្រង់ នៃការវិវឌ្ឍន៍ចុងក្រោយនេះ។

ទោះបីជាយ៉ាងណាក្តីអ្នកការទូតរូបនេះបាននិយាយថា ទីក្រុងមូស្គូនឹងបន្តផ្តល់ជំនួយដល់ ប្រជាជនស៊ីរីក្នុងវិស័យមួយចំនួន រួមទាំងតាមរយៈការផ្តល់ជំនួយមនុស្សធម៌ និងការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាត ហើយបន្ថែមថា រុស្ស៊ីនឹងស្វែងរកការបង្កើតលក្ខខណ្ឌដែលអាចឱ្យ ជនភៀសខ្លួនស៊ីរីត្រឡប់ទៅស្រុកកំណើតវិញផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top