បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រុមប្រឹក្សាគាំទ្រដោយរដ្ឋាភិបាលដ៏ធំមួយក្រុមបានព្រមានថា អ៊ីស្រាអែលគួរតែត្រៀមខ្លួនសម្រាប់ការប៉ះទង្គិចដែលអាចកើតមានឡើងជាមួយនឹងប្រទេសតួគីជុំវិញការគាំទ្ររបស់ក្រុងអង់ការ៉ាសម្រាប់ក្រុមសកម្មប្រយុទ្ធនានាដែលនៅក្នុងប្រទេសស៊ីរី។
កាលពីថ្ងៃចន្ទកន្លងមកនេះ គណៈកម្មាការ Nagel ដែលត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ២០២៤ដោយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីផ្តល់យោបល់លើបញ្ហាសន្តិសុខ បានផ្តល់របាយការណ៍ទូលំទូលាយមួយនេះដែលស្តីពីជំហរសន្តិសុខរបស់រដ្ឋជ្វីហ្វ។
ក្រុមនេះត្រូវបានដឹកនាំដោយសាស្រ្តាចារ្យ Jacob Nagel អតីតប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ និងជាអតីតទីប្រឹក្សាសន្តិសុខជាតិរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ។
របាយការណ៍នេះបានគូសបញ្ជាក់ពីអ្វីដែលខ្លួនមើលឃើញថាជាមហិច្ឆតារបស់ទីក្រុងអង់ការ៉ាក្នុងការស្ដារឡើងវិញនូវឥទ្ធិពលនៃសម័យអូតូម៉ង់ Ottoman នៅមជ្ឈិមបូព៌ា ដោយព្រមានថា បក្សពួកស៊ីរីដែលបានធ្វើការជាមួយនឹងតួគី។
ក្រុមមន្ត្រីទាំងនោះក៏បានបញ្ជាក់ដែរថាការត្រៀមខ្លួនទាំងនោះគួរតែបានរួមបញ្ចូលការផ្លាស់ប្តូរ៧០ភាគរយនៃធនធានការពារឆ្ពោះទៅរកប្រតិបត្តិការវាយលុក និងការបង្កើនថវិកាការពារជាតិឆ្នាំ២០២៥ឲ្យបានទៅដល់៣៤ពាន់លានដុល្លារក្នុងមួយឆ្នាំថាប្រទេសនេះនឹងត្រូវការរក្សាថវិកាកម្រិតខ្ពស់បែបនេះហូតដល់ឆ្នាំ២០៣០៕
ប្រែសម្រួល៖ស៊ុនលី