ព័ត៌មានអន្តរជាតិ

កាណាដាត្រៀមផែនការប្រឆាំង និងឆ្លើយតបទៅនឹងការតម្លើងពន្ធ ដោយរដ្ឋាភិបាលលោក​ Trump

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RTប្រទេសកាណាដាត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការយកពន្ធបន្ថែមទៅលើផលិតផលអាមេរិកជាការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ក្នុងការតម្លើងពន្ធយ៉ាងច្រើនលើផលិតផលកាណាដាទាំងអស់ដែលចូលមកក្នុងប្រទេសនេះ ។

លោក Trump បាននិយាយថា លោកនឹងដាក់ពន្ធលើទំនិញលើប្រទេសកាណាដា ម៉ិកស៊ិក និងចិន នៅពេលលោកចូលកាន់តំណែង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញពួកគេឱ្យបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀន។

បន្ថែមលើសពីនេះជាពិសេស លោក Trump ក៏បានប្តេជ្ញាអនុវត្តពន្ធ២៥ភាគរយ លើផលិតផលទាំងអស់ដែលចូលសហរដ្ឋអាមេរិកពីកាណាដា និងម៉ិកស៊ិក និងពន្ធបន្ថែម១០ភាគរយលើទំនិញពីប្រទេសចិនផងដែរ។

មន្ត្រីកាណាដាឥឡូវនេះត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការឆ្លើយតបដ៏មានសក្តានុពលរបស់ពួកគេចំពោះការគំរាមកំហែងរបស់លោក Trump នេះបើយោងតាមប្រភពរបស់ Bloomberg ។
គួរឲ្យដឹងដែរថាខណៈពេលដែលមិនទាន់មានការសម្រេចចិត្តចុងក្រោយត្រូវបានធ្វើឡើង វិធានការដែលកំពុងពិភាក្សាត្រូវបានគេនិយាយថានឹងរួមបញ្ចូលការកំណត់គោលដៅនាំចេញរបស់សហរដ្ឋអាមេរិកទាំងអស់ទៅកាន់ប្រទេសកាណាដាក្នុងគោលបំណងឆ្ពោះទៅ ប្រាក់ដុល្លារសម្រាប់ប្រាក់ដុល្លារ លើពន្ធគយទាំងអស់៕

ប្រែសម្រួល៖ ស៊ុនលី

To Top