យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថា (IDF) បានបញ្ជាក់កាលពីថ្ងៃសុក្រយ៉ាងដូច្នេះថា ការស្លាប់របស់ Hamza Ziyadne វ័យ២២ឆ្នាំ ដែលជាចំណាប់ខ្មាំងជនជាតិអ៊ីស្រាអ៊ែល និងបេឌូអ៊ីន នោះ ត្រូវបានក្រុមហាម៉ាស់ចាប់ពង្រត់នៅក្នុងអំឡុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញដោយកងកម្លាំង IDF និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអ៊ែល ហៅកាត់(ISA) បានដាក់ថា សាកសពរបស់ Hamza ត្រូវបានរកឃើញរួមជាមួយឪពុករបស់គាត់ឈ្មោះ Yussef Ziyadne អាយុ៥៣ឆ្នាំនៅក្នុងផ្លូវរូងក្រោមដីក្នុងទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ស្ទ្រីប កាលពីថ្ងៃអង្គារនៅក្នុងអំឡុងពេលប្រតិបត្តិការរួមគ្នារបស់ពួកគេ ។
សាកសពឪពុកត្រូវបានគេកំណត់អត្តសញ្ញាណភ្លាមៗក្រោយពីត្រូវបានគេនាំយកទៅប្រទេសអ៊ីស្រាអ៊ែលវិញ ហើយពិធីបុណ្យសពរបស់គាត់ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Bedouin ភាគខាងត្បូងនៃខេត្ត Rahat ។
នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃពុធអំពីការសង្គ្រោះសាកសពរបស់ឪពុក កងកម្លាំង IDF បានកត់សម្គាល់នូវភស្តុតាងដែលបានរកឃើញនៅក្នុងអំឡុងពេលប្រតិបត្តិការសង្គ្រោះបានលើកឡើងថា “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីជោគវាសនារបស់កូនប្រុសរបស់គាត់ឈ្មោះ Hamza ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងផងដែរ ។ សាកសពរបស់ Hamza ក្រោយមកត្រូវបានគេកំណត់អត្តសញ្ញាណបន្ទាប់ពីការសន្និដ្ឋាននៃការធ្វើកោសល្យវិច្ច័យ និងការពិនិត្យរបស់ប៉ូលិស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា