ព័ត៌មានអន្តរជាតិ

ចៅក្រមសម្រេចថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក មិនត្រូវបានជាប់ ទោសដាក់ពន្ធនាគារនោះទេ

afp

ញ៉ូវយ៉ក៖ កាលពីថ្ងៃសុក្រ ចៅក្រមបានសម្រេច ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក នឹងមិនជាប់ពន្ធនាគារ ឬប្រឈមនឹងការដាក់ទណ្ឌកម្មផ្សេងទៀតសម្រាប់ការកាត់ទោសឧក្រិដ្ឋកម្ម របស់លោកដែលកើតចេញពីការបង់ប្រាក់ឲ្យតារាសិចម្នាក់នោះទេ ។

ការកាត់ទោសរបស់ចៅក្រម Juan Merchan មកលើលោក ត្រាំ ដែលមានវ័យ ៧៨ឆ្នាំ ចំពោះការដោះលែងដោយគ្មានលក្ខខណ្ឌដាក់ការវិនិច្ឆ័យទោសកំហុសលើកំណត់ត្រារបស់គាត់ និងបិទសំណុំរឿងដែលបានកើតឡើងជុំវិញការតវ៉ារបស់លោក ត្រាំ ដើម្បីដណ្តើមយកការគ្រប់គ្រងនៅឯសេតវិមានឡើងវិញ ។

លោក ត្រាំ នឹងក្លាយជាប្រធានាធិបតីដំបូងគេដែលចូលកាន់តំណែងជាមួយនឹងការផ្ដន្ទាទោសពីបទឧក្រិដ្ឋ ។

លោក Merchan បានលើកឡើងថា គាត់កំពុងដាក់ទោសដោយលើកលែងការជាប់ពន្ធនាគារ ហើយលោក ត្រាំ ត្រូវធ្វើការផាកពិន័យ ឬការកាត់ទោស ដោយសារតែរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកការពារប្រធានាធិបតីពីការកាត់ទោសព្រហ្មទណ្ឌ ។ ប៉ុន្តែលោកបានថ្លែងថា ការការពារដែលផ្តល់ឱ្យការិយាល័យនេះ “មិនបន្ធូរបន្ថយភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្ម ឬបង្ហាញអំពីភាពត្រឹមត្រូវនៃគណៈកម្មការរបស់ខ្លួនតាមមធ្យោបាយណាមួយឡើយ” ។

លោក Merchan បានបញ្ជាក់ថា “ការការពារផ្នែកច្បាប់ដ៏វិសេសវិសាល ដ៏សន្ធឹកសន្ធាប់ដែលផ្តល់ដោយការិយាល័យនាយកប្រតិបត្តិ គឺជាកត្តាដែលជំទាស់អ្នកផ្សេងទៀតទាំងអស់” ។ “ទោះបីជាមានវិសាលភាពមិនធម្មតានៃការការពារទាំងនោះក៏ដោយ អំណាចមួយដែលពួកគេមិនផ្តល់ឲ្យនោះ គឺអំណាចក្នុងការលុបចោលសាលក្រមរបស់គណៈវិនិច្ឆ័យ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top