ព័ត៌មានអន្តរជាតិ

ថៃ៖ JSCCIB អំពាវនាវឱ្យរដ្ឋាភិបាលអនុវត្តវិធានការផ្លូវច្បាប់ ប្រឆាំងនឹងការហូរចូលផលិតផលតម្លៃទាប ពីប្រទេសចិនក្នុងទីផ្សារថៃ

Photo: Apichart Jinakul

បរទេស៖ គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) បានអំពាវនាវឱ្យរដ្ឋាភិបាលអនុវត្តវិធានការផ្លូវច្បាប់ ប្រឆាំងនឹងការហូរចូលនៃផលិតផលចិនតម្លៃទាបចូលទៅក្នុងទីផ្សារថៃ ដែលត្រូវបានគេរំពឹងថានឹងកើនឡើងខ្លាំងនៅឆ្នាំនេះ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃ ដែលជាសមាជិកនៃ JSCCIB បាននិយាយថា “វិធានការបច្ចុប្បន្នមិនរឹងមាំគ្រប់គ្រាន់ដើម្បីការពារក្រុមហ៊ុនផលិតក្នុងស្រុកទេ ដោយសារពួកគេនៅតែប្រឈមមុខនឹងទឹកជំនន់នៃការនាំចូលទាំងនេះ” ។

ក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងដែលបានអនុវត្តរួចហើយដោយរដ្ឋាភិបាល គឺនាយកដ្ឋានគយនៃការដំឡើងពន្ធលើតម្លៃបន្ថែម ៧ភាគរយ លើការនាំចូលដែលមានតម្លៃតិចជាង ១.៥០០ បាត ដើម្បីបន្ថយការលក់របស់ពួកគេ ហើយវិទ្យាស្ថានស្តង់ដារឧស្សាហកម្មថៃ (TISI) តែងតែធ្វើការត្រួតពិនិត្យផលិតផលដែលមានរាយបញ្ជីនៅលើ វេទិកាអនឡាញ។

អាជ្ញាធរបាននិយាយកាលពីមុនថា ពួកគេមានគម្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកនៅដើមឆ្នាំ ២០២៥ ដើម្បីដកផលិតផលនាំចូលដែលមិនមានស្តង់ដារចេញពីវេទិការបស់ពួកគេ។

JSCCIB បានស្នើឱ្យរដ្ឋាភិបាលបន្ថែមវិធានការបន្ថែមទៀត ដោយប្រើប្រាស់ច្បាប់ប្រឆាំងការបង្រ្កាបការលក់បង្ខូចថ្លៃឆ្នាំ ១៩៩៩ និងវិធានការការពារសុវត្ថិភាពឆ្នាំ២០០៧ ស្តីពីការបង្កើនការនាំចូល ដើម្បីដោះស្រាយឱ្យកាន់តែប្រសើរឡើងជាមួយនឹងការនាំចូលផលិតផលតម្លៃទាបពីប្រទេសចិន៕

ប្រែសម្រួលៈ ណៃ តុលា

To Top