ព័ត៌មានអន្តរជាតិ

លោក នីកូឡា ម៉ាឌូរ៉ូ ស្បថចូលកាន់ តំណែងជាប្រធានាធិបតី វេណេស៊ុយអេឡា សម្រាប់អាណត្ដិទី៣

AFP

ការ៉ាកាស៖ លោក នីកូឡា ម៉ាឌូរ៉ូ បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីវេណេស៊ុយអេឡា សម្រាប់អាណត្តិទីបី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ធ្វើសច្ចាប្រណិធាននៅ ចំពោះមុខប្រធានរដ្ឋសភា លោក Jorge Rodriguez និងរដ្ឋធម្មនុញ្ញ លោក ម៉ាឌូរ៉ូ បានសន្យាធានា “សន្តិភាព វិបុលភាព សមភាព និងលទ្ធិប្រជាធិបតេយ្យថ្មី” នៅក្នុងប្រទេសវេណេស៊ុយអេឡា ។

លោក ម៉ាឌូរ៉ូ ដែល​បន្ទាប់មក​បាន​ទទួល ​សញ្ញាប័ត្រ​ប្រធានាធិបតី និង​សណ្តាប់ធ្នាប់​នៃ​អ្នក​រំដោះ ដែលជា​និមិត្ត​សញ្ញា​នៃ​សិទ្ធិអំណាច​ប្រធានាធិបតី​ ក្នុង​ប្រទេសវេណេស៊ុយអេឡា បាន​នលើកឡើងថា “ខ្ញុំ​ស្បថ​វា​ជា​ប្រវត្តិសាស្ត្រ ខ្ញុំ​ស្បថ​វា​ក្នុង​ជីវិត​របស់ខ្ញុំ ហើយ​ខ្ញុំ​នឹង​បំពេញ​វា” ។

នៅក្នុងសុន្ទរកថាក្រោយសច្ចាប្រណិធានរបស់លោក បានអំពាវនាវឱ្យមានដំណើរការសន្ទនា ដ៏ទូលំទូលាយនៅក្នុងប្រទេស “ដើម្បីជំរុញរួមគ្នាឆ្ពោះទៅរកកំណែ ទម្រង់រដ្ឋធម្មនុញ្ញដ៏សំខាន់ ដែលនឹងធ្វើឱ្យប្រទេស វេណេស៊ុយអេឡា កាន់តែលទ្ធិប្រជាធិបតេយ្យ” ។

លោកបានបន្ដថា កំណែទម្រង់នេះមានគោលបំណង ធ្វើបច្ចុប្បន្នភាព “គោលការណ៍នៃរដ្ឋធម្មនុញ្ញដោយផ្អែកលើសេដ្ឋកិច្ច និងសង្គមថ្មី  និងដើម្បីការពារប្រទេសពីការគំរាមកំហែង ផ្នែកបច្ចេកវិទ្យាថ្មីៗ” ។

លោកបានបន្ថែមថា “ថ្ងៃនេះ ខ្ញុំនឹងចុះហត្ថលេខាលើក្រឹត្យ ដើម្បីបង្កើតគណៈកម្មាការជាតិ ដ៏ទូលំទូលាយមួយ សម្រាប់សេចក្តីព្រាងគម្រោងកំណែទម្រង់រដ្ឋធម្មនុញ្ញ គោលបំណង សម្រាប់ដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ និងកំណត់សង្គម និងសេដ្ឋកិច្ចថ្មីរ បស់វេណេស៊ុយអេឡា” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top