តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានឲ្យដឹងថា ប្រទេសរបស់លោក បានយល់ព្រមផ្តល់ នាវាល្បាតល្បឿនលឿនដល់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីកិច្ចពិភាក្សា ជាមួយប្រធានាធិបតី Prabowo Subianto ខណៈដែលប្រទេសដែន សមុទ្រមួយនេះ កំពុងស្វែងរកការពង្រីកកិច្ច សហប្រតិបត្តិការសន្តិសុខ ចំពេលមានការកើនឡើង នៃឥទ្ធិពលរបស់ចិន។
ប្រទេសទាំងពីរ បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើសន្តិសុខថាមពល ការអភិវឌ្ឍន៍ ធនធានមនុស្ស និងការការពារគ្រោះមហន្តរាយ។ លោក Ishiba និង លោក Prabowo ក៏បានយល់ព្រមធ្វើកិច្ចចរចាជុំទីបី “ពីរបូកពីរ” រវាងរដ្ឋមន្ត្រីការបរទេស និងក្រសួងការពារជាតិ របស់ភាគីទាំងពីរនៅចុងឆ្នាំនេះ ។
លោក Ishiba បានឲ្យដឹងក្នុងអំឡុងពេលជួបជាមួយលោក Prabowo ក្នុងទីក្រុង Bogor ភាគខាងត្បូងទីក្រុងហ្សាកាតា ថាក្នុងនាមជា “ដៃគូយុទ្ធសាស្ត្រ ទូលំទូលាយ” ចែករំលែកតម្លៃជាមូលដ្ឋាន ជប៉ុនមានបំណងសហការ តាមដែលអាចធ្វើទៅ បានក្នុងការជួយប្រទេសឥណ្ឌូនេស៊ី ឱ្យប្រសើរឡើងនូវសមត្ថភាព ការពារជាតិរបស់ខ្លួន។
ប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងផ្គត់ផ្គង់ កប៉ាល់ល្បាតចំនួនពីរ ដែលជាផ្នែកមួយនៃកម្មវិធីជំនួយការពារជាតិ របស់ខ្លួនក្នុងគោលបំណងពង្រឹងទំនាក់ទំនង សន្តិសុខជាមួយប្រទេស ដែលមានគំនិតដូចគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
