ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិកថ្មី អំពាវនាវឲ្យមានការដាក់សំពាធកាន់តែខ្លាំងក្លា ទៅលើទីក្រុងតេហរ៉ង់

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់​ RTលោក Keith Kellogg បេសកជនពិសេសរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump ដែរលជាអ្នកទទួលខុសត្រូវលើកិច្ចការងារដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន បានអំពាវនាវឱ្យស្តារឡើងវិញនូវយុទ្ធនាការ សម្ពាធអតិបរមាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

ថ្លែងនៅក្នុងព្រឹត្តិការណ៍ប្រឆាំងអ៊ីរ៉ង់នៅទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ លោក Kellogg បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់វិធានការដ៏ទូលំទូលាយ ដើម្បីលើកទឹកចិត្តដល់កំណែទម្រង់លទ្ធិប្រជាធិបតេយ្យនៅក្នុងសាធារណរដ្ឋអ៊ីស្លាមមួយនេះ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាជាតិនៃការតស៊ូរបស់អ៊ីរ៉ង់ (NCRI) ដែលជាក្រុមដែលមានមូលដ្ឋាននៅប្រទេសបារាំងដែលប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់។

គួរឲ្យដឹងដែឬថាលោក Kellogg គឺជាជាឧត្តមសេនីយឯកកងទ័ពអាមេរិកចូលនិវត្តន៍ម្នាក់ដែលបាន បានចូលរួមព្រឹត្តិការណ៍ NCRI ច្រើនជាងមួយដង ហើយនេះអ្នកវិភាគបាននិយាយថា វាគឺបង្ហាញពីទំនាក់ទំនងរវាងក្រុម និងរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកចំពោះពួកគេ។

បន្ថែមពីនេះលោក​ក៏​បាន​ចោទ​អ៊ីរ៉ង់​ម្តង​ហើយ​ម្តង​ទៀត​ថា​បាន​ជួយ​រុស្ស៊ី​ក្នុង​ជម្លោះ​អ៊ុយក្រែនផងដែរខណៈ ដែល​ក្រុង​មូស្គូក៏តែងតែ​បានចេញមក​បដិសេធផងដែរ៕

ប្រែសម្រួល៖ ស៊ុនលី

To Top