ព័ត៌មានអន្តរជាតិ

CIO កូរ៉េខាងត្បូង ស្នើសុំកិច្ចសហប្រតិបត្តិការ ពីក្រសួងការពារជាតិ និងសេវាសន្តិសុខ ប្រធានាធិបតី ក្នុងការឃុំខ្លួនលោក Yoon

Korea time

សេអ៊ូល ៖ ទីភ្នាក់ងារប្រឆាំងអំពើពុក រលួយរបស់រដ្ឋបានឲ្យដឹងថា ខ្លួនបានស្នើសុំកិច្ចសហប្រតិបត្តិការ ពីក្រសួងការពារជាតិ និងសេវាសន្តិសុខប្រធានាធិបតី (PSS) មុនពេលការប៉ុនប៉ង លើកទីពីររបស់ខ្លួនក្នុងការឃុំខ្លួន ប្រធានាធិបតីលោក Yoon Suk Yeol ជុំវិញការប្រកាសច្បាប់ អាជ្ញាសឹករបស់លោក ។

ការិយាល័យស៊ើបអង្កេតអំពើពុករលួយ សម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានឲ្យដឹងថា ខ្លួនបានផ្ញើលិខិតទៅក្រសួងការពារជាតិ និង PSS កាលពីយប់ថ្ងៃអាទិត្យ ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការ និងការព្រមាន អំពីផលវិបាកផ្នែកច្បាប់ ប្រសិនបើពួកគេ មិនអនុវត្តតាម នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

នៅក្នុងលិខិតរបស់ខ្លួនទៅកាន់ក្រសួងការពារជាតិ CIO បានឲ្យដឹងថា ទាហានណាក៏ដោយ ដែលរារាំងការអនុវត្តដីកា ដើម្បីឃុំខ្លួន លោក Yoon និងឆែកឆេរលំនៅដ្ឋាន ប្រធានាធិបតី អាចទទួលបានទណ្ឌកម្មព្រហ្មទណ្ឌ ឬប្រឈមមុខនឹង ការទាមទារ សំណងក្នុងករណីមានការខូចខាតមនុស្ស ឬសម្ភារៈ។ លិខិតទៅ PSS បានព្រមានអំពីផល វិបាកស្រដៀងគ្នា សម្រាប់បុគ្គលិកសន្តិសុខ ដែលរារាំងការអនុវត្តដីកា បន្ថែមពីលើការបាត់បង់ ឋានៈជាមន្ត្រីសាធារណៈ និងការរឹតត្បិតផ្សេងទៀត៕
ប្រែសម្រួល ឈូក បូរ៉ា

To Top