បរទេស៖យោងតាមការចេញផ្សាយរបស់ RT អភិបាលតំបន់លោក Aleksandr Bogomaz បាននិយាយថា យោធាអ៊ុយក្រែនបានបើកការវាយប្រហារដោយមីស៊ីលក្នុងទ្រង់ទ្រាយដ៏ធំមួយលើតំបន់ Bryansk របស់រុស្ស៊ីកាលពីថ្ងៃចន្ទម្សិលមិញ។
លោកអភិបាលក្រុងបានលើកឡើងថា ការវាយប្រហារនេះពាក់ព័ន្ធនឹងមីស៊ីលជាច្រើនប្រភេទ ប៉ុន្តែលោកអភិបាលក្រុងមិនបានបញ្ជាក់លម្អិតអំពីអ្វីដែលជាគោលដៅពិតប្រាកដនោះទេចេញពីការវាយប្រហារលើកនេះ។
យោងតាមព័ត៌មានបឋម មីស៊ីលដែលបានហោះចូលមកត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារប្រឆាំងយន្តហោះរបស់ប្រទេសរុស្សីនេះបើយោងតាមការបញ្ជាក់បន្ថែមដោយ លោក Bogomaz ប៉ុន្តែនៅមិនមានព័ត៌មានអំពីការខូចខាតដែលអាចកើតមាន ឬការស្លាប់និងរបួសនៅឡើយទេ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបង្ហាញថា ការវាយប្រហារបានកើតឡើងប្រហែលជាសំដៅទៅលើទីក្រុង Seltso ដែលស្ថិតនៅភាគពាយព្យនៃតំបន់ Bryansk ដែលជារដ្ឋធានីក្នុងតំបន់។ Seltso ត្រូវបានគេស្គាល់ដោយសាររោងចក្រគីមីដ៏ធំរបស់ខ្លួន ដែលទំនងជាគោលដៅនៃការវាយប្រហាររបស់អ៊ុយក្រែនលើកនេះតែម្តង៕
ប្រែសម្រួល៖ស៊ុនលី