ព័ត៌មានអន្តរជាតិ

ជប៉ុន ៖ គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ វាយប្រហារភាគនិរតី ប្រទេសបង្កើត ជារលកយក្សស៊ូណាមិ នៅផ្នែកខ្លះនៃខេត្ត Miyazaki និង ខេត្ត Kochi

kyodo

បរទេស៖ ទីភ្នាក់ងារអាកាសធាតុ បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារភាគនិរតី ប្រទេសជប៉ុន កាលពីថ្ងៃចន្ទ ដោយមិនមាន របាយការណ៍ភ្លាមៗអំពីរបួស ឬការខូចខាត ហើយរលកយក្សស៊ូណាមិ ត្រូវបានគេសង្កេតឃើញ នៅក្នុងផ្នែកខ្លះនៃខេត្ត Miyazaki និង ខេត្ត Kochi ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយ នៅថ្ងៃទី១៤ ខែមិរា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារនេះ បានបើកការស៊ើបអង្កេតលើ សក្តានុពល នៃសកម្មភាពរញ្ជួយដីបន្ថែមទៀត នៅក្នុងតំបន់ ប៉ុន្តែបានសន្និដ្ឋានថា នៅម៉ោង ៩ : ១៩នាទីយប់ ការរញ្ជួយដី នឹងមិនបង្កើនហានិភ័យ នៃគ្រោះរញ្ជួយដីភ្លាមៗនោះទេ ដែលក្រុមរដ្ឋាភិបាល បាននិយាយថា អាចកើតឡើងនៅក្នុង ឬនៅជិតតំបន់ Nankai Trough ជិតឆ្នេរសមុទ្រប៉ាស៊ីហ្វិក របស់ប្រទេស ។

ទីភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថា គ្រោះរញ្ជួយដីចុងក្រោយនេះ “មិនត្រូវបានគេចាត់ទុកថា បានបង្កើនហានិភ័យ នៃការរញ្ជួយដី Nankai Trough” ដល់កម្រិតខ្ពស់មួយធៀប នឹងលក្ខខណ្ឌ ធម្មតានោះទេ។

ខណៈពេលដែលការរញ្ជួយបានកើតឡើង នៅក្រោមគែមខាងលិច នៃចំណុចកណ្តាលនៃការរញ្ជួយដី Nankai Trough វាមិនមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីឱ្យទីភ្នាក់ងារ ឱ្យចេញការប្រកាសអាសន្ន ពិសេសនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top