បរទេស៖យោងតាមការចេញផ្សាយរបស់ RT កងទ័ពអ៊ីស្រាអែលដែលបានសម្រុកចូលទៅក្នុងប្រទេសស៊ីរីគួរតែដកខ្លួនចេញ ហើយកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិគួរតែដាក់ពង្រាយនៅតំបន់ការពារ ដែលជាប្រមុខក្រុមសកម្មប្រយុទ្ធដែលបានកាន់អំណាចនៅទីក្រុងដាម៉ាសនេះបើយោងតាម លោក Abu Mohammad al-Julani មេដឹកនាំដោយយោធាស៊ិរីបច្ចុប្បន្នបានទាមទារ។
លោកAhmed Hussein al-Sharaa ដែលគេស្គាល់ច្បាស់ជាប្រមុខដឹកនាំ Hayat Tahrir al-Sham (HTS) ដែលបានដណ្តើមអំណាចនៅទីក្រុង Damascus កាលពីខែមុនបន្ទាប់ពីការប្រយុទ្ធគ្នាជាងមួយទសវត្សរ៍ប្រឆាំងនឹងប្រធានាធិបតី Bashar Assad ។
ក្នុងពេលហេតុការណ៍ដណ្តើមអំណាចនៅស៊ីរីបានផ្ទុះឡើងកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រើឱកាសដើម្បីឈានទៅហួសពីទីតាំងពីមុនរបស់ពួកគេនៅតំបន់ Golan Heights និងដណ្តើមយកកំពូលភ្នំ Hermon ដែលជាតំបន់យុទ្ធសាស្ត្រផងដែរ។
លោក al-Julani បានប្រាប់រ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ថា ការរំកិលខ្លួនរបស់អ៊ីស្រាអែលនៅក្នុងតំបន់គឺដោយសារតែវត្តមានរបស់កងជីវពលអ៊ីរ៉ង់ និងក្រុមហេសបូឡាដូច្នេះលោកបញ្ជាក់ថាមកដល់ពេលនេះវាមិនគួរមាវត្តមានទ័ពអ៊ីស្រាអែលនៅទីនេះទៀតទេ។
រដ្ឋាភិបាលស៊ីរីថ្មីដឹកនាំដោយយោធាបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់ការដាក់ពង្រាយកងកម្លាំងរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់ការពារ ហើយបានអំពាវនាវឲ្យដកទ័ពអ៊ីស្រាអែលចេញផងដែរ៕
ប្រែសម្រួល៖ស៊ុនលី