បរទេស ៖ ប្រទេសសិង្ហបុរីគ្រោងនឹងផ្តល់ឱ្យពលរដ្ឋ ដែលមានអាយុចាប់ពី ៥៥ ឆ្នាំឡើង ហើយដែលមានចំណូលទាប នូវប្រាក់បន្ថែមចំនួនចន្លោះពី ១៤៦ដុល្លារ ទៅ២២០ដុល្លារ ជាផ្នែកនៃកញ្ចប់ជំនួយដែលត្រូវបញ្ចេញនៅខែក្រោយ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រាក់បន្ថែមសម្រាប់មនុស្សចាស់នៃកញ្ចប់ធានារ៉ាប់រង គឺអនុវត្តចំពោះពលរដ្ឋវ័យ ចំណាស់ដែលមិនមានទ្រព្យសម្បត្តិច្រើនជាងមួយ និងដែលមានប្រាក់ចំណូលប្រចាំឆ្នាំ ៣៤.០០០ដុល្លារសឹង្ហបុរី ឬទាបជាងនេះ, នេះបើយោងតាមក្រសួងហិរញ្ញវត្ថុ។
តម្លៃប្រចាំឆ្នាំនៃទ្រព្យសម្បត្តិ របស់ពួកគេត្រូវតែមាន ៣១.០០០ដុល្លារសឹង្ហបុរី ឬទាបជាងនេះ។ កាលពីឆ្នាំមុន កម្មវិធីកញ្ចប់ធានារ៉ាប់រង ត្រូវបានអនុម័តសម្រាប់ការ បង្កើនប្រាក់ចំនួន ១,៩ ពាន់លានដុល្លារដើម្បីផ្តល់មូលនិធិគាំទ្រពលរដ្ឋរបស់ខ្លួន។
ជាផ្នែកមួយនៃមូលនិធិនេះ រាល់ជនជាតិសិង្ហបុរីដែលមានអាយុចាប់ពី ២០ ឆ្នាំឡើងទៅ ឬ អាយុ ៥៥ ឆ្នាំឡើងទៅ ក៏នឹងទទួលបាន បញ្ចូលទឹកប្រាក់ចំនួន១៥០ដុល្លារ តាមរយៈពេលកម្មវិធី AP MediSave នៅក្នុងគណនីរបស់ពួកគេផងដែរ។
ការទូទាត់ត្រូវបានកំណត់ ដើម្បីទៅដល់ប្រជាជន ក្នុងស្រុកប្រហែលពីរលាននាក់៕