ព័ត៌មានអន្តរជាតិ

រដ្ឋបាលថ្មីរបស់លោក ត្រាំ នឹងរក្សាវត្តមានបណ្តាញសង្គម TikTok ឲ្យនៅសហរដ្ឋអាមេរិកដដែល

Xinhua

វ៉ាស៊ីនតោន៖ កាលពីថ្ងៃព្រហស្បត្តិ៍ ទីប្រឹក្សាសន្តិសុខជាតិចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលថ្មីនឹងរក្សាបណ្តាញសង្គម TikTok ឱ្យស្ថិតនៅក្នុងសហរដ្ឋអាមេរិកដដែល ប្រសិនបើមានកិច្ចព្រមព្រៀង ដែលអាចសម្រេចបាន នៅក្នុងការសងសឹកដ៏មានសក្តានុពល សម្រាប់កម្មវិធីវីដេអូដែលពេញនិយមរបស់ប្រទេសចិន ។

បណ្តាញសង្គម TikTok ត្រូវបានប្រើប្រាស់ដោយជនជាតិអាមេរិកាំងជាង ១៧០លាននាក់ប្រចាំខែ ត្រូវបានកំណត់ថា នឹងត្រូវហាមឃាត់នៅថ្ងៃអាទិត្យ ស្ថិតក្រោមច្បាប់ដែលតម្រូវឱ្យស្វែងរកម្ចាស់ គ្រប់គ្រងដែលមិនមែនជាជនជាតិចិន ។

លោក Mike Waltz អ្នកតំណាងសហរដ្ឋអាមេរិក បានប្រាប់ដល់សារព័ត៌មាន Fox News ថា “យើងនឹងដាក់វិធានការណ៍ដើម្បីរក្សាក្រុមហ៊ុន TikTok មិនឱ្យបាត់បង់ឡើយ” ដោយចង្អុលទៅបទប្បញ្ញត្តិនៅក្នុងច្បាប់ ដែលអនុញ្ញាតឱ្យមានការពន្យារពេលរយៈពេល ៩០ថ្ងៃ ប្រសិនបើមាន “វឌ្ឍនភាពដ៏សំខាន់”ឆ្ពោះទៅរកការផ្តាច់ចេញ ។

លោក Waltz ត្រូវបានជ្រើសរើសដោយលោក ត្រាំ ឱ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិរបស់គាត់បានបញ្ជាក់ថា “សំខាន់ដែលចាប់យកពេលវេលាប្រធានាធិបតី ត្រាំ ដើម្បីបន្តដំណើរការរបស់បណ្តាញ TikTok” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top