បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹងថ្លែងសុន្ទរកថាក្នុងពិធីឡើងកាន់តំណែងរបស់លោក នៅខាងក្នុងអគារCapitol ជំនួសវិញដោយលើកឡើងពីអាកាសធាតុត្រជាក់ខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកគាំទ្រ និងបុគ្គលិកសន្តិសុខផង។
គួរឲ្យដឹងដែរថាជាធម្មតានិងជាប្រពៃណី ប្រធានាធិបតីសហរដ្ឋអាមេរិកធ្វើសច្ចាប្រណិធានរបស់ពួកគេនៅខាងក្រៅវិមាន Capitol ជាមួយនឹងហ្វូងអ្នកទស្សនាដែលលាតសន្ធឹងទៅដល់អគារផ្សារទំនើបជាតិ។
លោក Trump បានបញ្ជាក់បែបនេះថា៖ ថ្ងៃទី២០ ខែមករា មិនអាចមកលឿនគ្រប់គ្រាន់ទេប៉ុន្តែវាជាកាតព្វកិច្ចរបស់ខ្ញុំក្នុងការការពារប្រជាជននៃប្រទេសរបស់យើង ប៉ុន្តែមុនពេលយើងចាប់ផ្តើម យើងត្រូវគិតពីការសម្ពោធនេះដោយខ្លួនឯងដែរ។
ប្រធានាធិបតីជាប់ឆ្នោតរូបនេះបាននិយាយថា សុន្ទរកថាបើកសម្ពោធ ព្រមទាំងក្រុមអ្នកអធិស្ឋាន និងសុន្ទរកថាផ្សេងទៀតក្តីនឹងត្រូវបានថ្លែងនៅខាងក្នុងវិមាន Capitol ដូចទៅនឹងកាលពីពេលដែលប្រធានាធិបតី Ronald Reagan បានធ្វើកាលពីឆ្នាំ១៩៨៥ដែរ ដែលគ្រានើគ៏ដោយសារអាកាសធាតុត្រជាក់ដូចគ្នាដែរ៕
ប្រែសម្រួល៖ ស៊ុនលី