ព័ត៌មានអន្តរជាតិ

អធិកាបតីអាល្លឺម៉ង់លោក Scholz សង្ឃឹមថាជម្លោះនៅអ៊ុយក្រែន អាចនឹងបញ្ចប់នៅត្រឹមឆ្នាំ២០២៥

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានបង្ហាញក្តីសង្ឃឹមថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននឹងបញ្ចប់នៅឆ្នាំ២០២៥នេះ ជាមិនខាន។

លោកអធិកាបតីបានបន្ថែមទៀតថាទោះបីជាយ៉ាងណាក្តៅវានៅមិនទាន់ច្បាស់ថាតើវាអាចទៅរួចនោះទេ។ លោក Scholz បានទទូចថា ជម្រើសទាំងអស់ដើម្បីឈានដល់សន្តិភាព រួមទាំងមធ្យោបាយការទូត ត្រូវតែត្រូវបានពិចារណានិងត្រូវអនុវត្តឡើង។

ថ្លែងនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយនៅទីក្រុង Wolfsburg កាលពីថ្ងៃសុក្រ លោក Scholz ក៏បានអះអាងដែរថា ប្រទេសអាល្លឺម៉ង់កំពុងព្យាយាមការពារជម្លោះកុំឱ្យរីករាលដាលដោយនិយាយថា រាល់កិច្ចខិតខំប្រឹងប្រែងត្រូវបានធ្វើឡើងដើម្បីធានាថាសង្គ្រាមនេះនឹង មិនក្លាយជាសង្រ្គាមរវាងរុស្ស៊ី និងណាតូនោះទេ ។

លោក Scholz បានរំលឹកឡើងវិញនូវការប្រឆាំងរបស់គាត់ចំពោះការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ដែលអាចវាយប្រហារបានជ្រៅនៅក្នុងប្រទេសរុស្ស៊ី ដោយអះអាងថា ទង្វើបែបនេះ នឹងមិនអាចរួមចំណែកដល់ការជាវិធានការរក្សាសន្តិភាពពីប្រទេសអាល្លឺម៉ង់ឥឡូវនេះទេ។

គួរឲ្យដឹងដែរបន្ថែមដែរថាបច្ចុប្បន្នរដ្ឋាភិបាលទីក្រុងប៊ែរឡាំង កំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីផ្គត់ផ្គង់អាវុធដល់ទីក្រុងកៀវ ប៉ុន្តែ នឹងមិនធ្វើអ្វីគ្រប់យ៉ាងដែលនរណាម្នាក់ស្នើនោះទេ ។ លោក Scholze​ បាន​កត់​សម្គាល់​ថា ប្រទេស​អាល្លឺម៉ង់​ជា​អ្នក​គាំទ្រ​អ៊ុយក្រែន​ធំ​ជាង​គេ​នៅ​អឺរ៉ុប និង​ធំ​ជាង​គេ​ទីពីរ​ក្នុង​ពិភពលោក៕

ប្រែសម្រួល៖ ស៊ុនលី

To Top