ព័ត៌មានអន្តរជាតិ

Update៖ តុលាការរបស់ប្រទេសកូរ៉េខាងត្បូង ចេញដីកាឃុំខ្លួនលោកប្រធានាធិបតី Yoon រយៈពេល ២០ថ្ងៃ

xinhua

សេអ៊ូល៖ នៅព្រឹកថ្ងៃអាទិត្យនេះ  តុលាការរបស់ប្រទេសកូរ៉េខាងត្បូង បានចេញដីកាដើម្បីឃុំខ្លួនលោក ប្រធានាធិបតី Yoon Suk-yeol ដែលត្រូវបានចាប់ខ្លួនរយៈពេល ២០ថ្ងៃ ដោយបង្កើនលទ្ធភាពដែលថាគាត់នឹងត្រូវបានចោទប្រកាន់ក្រោមការឃុំខ្លួន ពីបទចោទប្រកាន់ពីបទបះបោរជុំវិញការបង្ខិតបង្ខំរបស់គាត់ដាក់ចូលជាផ្លូវច្បាប់ ។

តុលាការក្រុងសេអ៊ូល បានទទួលយកសំណើដីកាដែលធ្វើឡើងកាលពីថ្ងៃសុក្រដោយអង្គភាពស៊ើបអង្កេតចម្រុះ ដែលរួមមានការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ ហៅកាត់ (CIO) ការិយាល័យជាតិស៊ើបអង្កេត ហៅកាត់ថា (NOI) និងទីស្នាក់ការកណ្តាលស៊ើបអង្កេតរបស់ក្រសួងការពារជាតិផងដែរ ។

នេះបើយោងតាមមេធាវីការពារក្តីរបស់លោក Yoon បានលើកឡើងថា លោក Yoon បានសម្រេចចិត្តចូលរួមក្នុងសវនាការរយៈពេល ៥ម៉ោងដើម្បីពន្យល់ពីភាពស្របច្បាប់នៃការប្រកាសច្បាប់អាជ្ញាសឹករបស់គាត់ និងស្ដារកេរ្តិ៍ឈ្មោះរបស់គាត់ឡើងវិញ ។

លោក Yoon បានអះអាងថា ការដាក់ច្បាប់អាជ្ញាសឹក គឺជាទង្វើនៃអភិបាលកិច្ចរបស់ប្រធានាធិបតី ដែលមិនអាចទទួលរងនូវការកាត់ក្តីរបស់តុលាការនោះទេ ប៉ុន្តែភ្នាក់ងារស៊ើបអង្កេតបានបញ្ជាក់ថា លោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកដោយគ្មានហេតុផលជាមួយនឹងការប្រកាសក្រឹត្យអាជ្ញាសឹកដោយខុសច្បាប់ ហាមឃាត់សកម្មភាពនយោបាយរបស់សមាជិកសភាដែលមានសិទ្ធិលើកច្បាប់អាជ្ញាសឹក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top