ព័ត៌មានអន្តរជាតិ

ជើងហោះហើរ រាប់សិនជើងប្រទេសហូឡង់ ត្រូវបាន លុបចោល ដោយសាររំខាន ពីការចុះអ័ព្ទយ៉ាងក្រាស់

AFP

ឡាអេ ៖ ក្នុងអស់រយៈពេល៤ថ្ងៃជាប់ៗគ្នា កាលពីថ្ងៃសៅរ៍ ជើងហោះហើររាប់សិបជើង ត្រូវបានលុបចោលនៅឯអាកាសយានដ្ឋាន Amsterdam Schiphol ដោយសារការចុះអ័ព្ទយ៉ាងក្រាស់ បានបន្តរំខានការធ្វើដំណើរឆ្លងកាត់ប្រទេសហូឡង់ ។
ជើងហោះហើរ ប្រហែល៥០ ដែលគ្រោងធ្វើប្រតិបត្តិការសម្រាប់ថ្ងៃសៅរ៍ត្រូវបានលុបចោល ដោយបានបង្កើនការរំខានយ៉ាងខ្លាំងរយៈពេល១សប្តាហ៍ ។ លក្ខខណ្ឌស្រដៀងគ្នានេះដែរ កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ បណ្តាលឱ្យជើងហោះហើរ រាប់សិបត្រូវបានលុបចោល ខណៈថ្ងៃពុធ ត្រូវបានគេមើលឃើញថា មានការលុបចោលជើងហោះហើរជាង១០០ដោយសារ តែមានការចុះអ័ព្ទជាប់រហូត ។

វិទ្យាស្ថានអាកាសធាតុជាតិហូឡង់ ហៅកាត់ KNMI បានចេញការជូនដំណឹងពណ៌លឿងសម្រាប់ការចុះអ័ព្ទយ៉ាងក្រាស់នៅតំបន់ភាគពាយ័ព្យ រួមមាន North Holland, Friesland និងកោះ Wadden ។

កាលពីព្រឹកថ្ងៃសៅរ៍ ការព្រមានត្រូវបានពង្រីកដល់តំបន់ Flevoland, Overijssel, Drenthe និង Groningen ។

ការចុះអ័ព្ទយ៉ាងក្រាស់បានបង្កើតលក្ខខណ្ឌគ្រោះថ្នាក់នៅលើដងផ្លូវផងដែរ ដោយភាពមើលឃើញបានធ្លាក់ចុះក្រោម២០០ម៉ែត្រ នៅក្នុងតំបន់មួយចំនួន ។ គ្រោះថ្នាក់ចរាចរណ៍ជាច្រើន ត្រូវបានគេរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារតែការមើលឃើញភាព មិនអំណោយផល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top