បរទេស៖ ប្រភពបាននិយាយថា ប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃអង្គារនេះ បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យយោធាមួយនៅកណ្តាលទីក្រុងសេអ៊ូល បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការកាត់ក្តីចោទប្រកាន់នៅតុលាការធម្មនុញ្ញ។
យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងដោយយោងតាមប្រភពបានឱ្យដឹងថា លោក Yoon និងរថយន្តអមដំណើររបស់លោកបានចាកចេញពីតុលាការនៅម៉ោង ៤៖៤២នាទីរសៀល និងបានធ្វើដំណើរទៅកាន់មន្ទីរពេទ្យស្រុកសេអ៊ូលរបស់កងកម្លាំងប្រដាប់អាវុធ។
យ៉ាងណាក៏ដោយ ចំពោះមូលហេតុនៃការទៅមន្ទីរពេទ្យរបស់លោក Yoon គឺមិនត្រូវបានគេដឹងភ្លាមៗនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា