បរទេស ៖ ពលរដ្ឋជនជាតិអាមេរិកភាគច្រើនជឿថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងចំណាយច្រើនពេកលើជំនួយ សម្រាប់អ៊ុយក្រែន នេះបើតាមការស្ទង់មតិមតិរបស់ New York Times / Ipsos នាពេលថ្មីៗនេះ។
យោងតាមការស្រាវជ្រាវ ជាមួយនឹងអ្នកឆ្លើយតបជាង៥១ភាគរយ ដែលអ្នកឆ្លើយសំណួរ និយាយថាប្រទេសនេះ ចំណាយច្រើនពេក លើទីក្រុងគៀវ ខណៈដែល២៨ភាគរយជឿថា ចំនួនទឹកប្រាក់បច្ចុប្បន្ន គឺសមរម្យប៉ុន្តែ មានតែ១៧ភាគរយ ប៉ុណ្ណោះដែលនិយាយថាប្រទេសនេះគួរតែបង្កើនការចំណាយលើអ៊ុយក្រែន។
ដូចគ្នានេះដែរចំនួនអ្នក ឆ្លើយតបប្រមាណ ជា៥៣ភាគរយ នៃអ្នកដែលបានស្ទង់មតិនិយាយថា ជំនួយរបស់សហរដ្ឋអាមេរិក ដល់អ៊ីស្រាអែលគឺហួសប្រមាណ ដោយ ៣០ភាគរយ ចាត់ទុកថាវាគ្រប់គ្រាន់ ដោយឡែកការស្ទង់មតិ ដែលធ្វើឡើងចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១០ខែមករា មានមនុស្សចំនួន២,១២៨ នាក់នៅទូទាំងប្រទេស។
គួរឲ្យដឹងដែរថាអារម្មណ៍ របស់សាធារណៈជនដែលឆ្លុះបញ្ចាំង នៅក្នុង ការស្ទង់មតិបង្ហាញថា ប្រជាជនអាមេរិកភាគ ច្រើនចង់ឱ្យទីក្រុងវ៉ាស៊ីនតោន ផ្តល់អាទិភាពដល់បញ្ហាក្នុង ស្រុកជាងជំនួយបរទេស។
ក្នុងនោះក្នុងចំណោម អ្នកឆ្លើយសំណួរ៦០ ភាគរយ នៃចំនួនទាំងអស់ និយាយថាសហរដ្ឋអាមេរិក គួរតែយកចិត្តទុក ដាក់តិចជាង ចំពោះបញ្ហានៅបរទេស ហើយផ្តោតលើបញ្ហា នៅក្នុងប្រទេស ខណៈដែលមានតែ៣៨ភាគរយប៉ុណ្ណោះ ដែលជឿថាប្រទេសនេះ គួរតែបន្តសកម្មក្នុងកិច្ចការ ពិភពលោកបែបនេះ បន្ថែមទៀត៕
ប្រែសម្រួល៖ស៊ុនលី