ព័ត៌មានអន្តរជាតិ

សាលារៀងមួយចំនួន ក្នុងក្រុងបាងកកត្រូវបិទទ្វារ ចំពេលមានការ បំពុលខ្យល់ខ្លាំង

xinhua

ថៃ៖យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សាលារៀនជាច្រើនក្នុងទីក្រុងបាងកក ប្រទេសថៃ ត្រូវបានបង្ខំឲ្យបិទ កាលពីថ្ងៃចន្ទ ដោយសារតែកម្រិតខ្ពស់នៃ PM2.5 ដែលជាភាគល្អិតគ្រោះថ្នាក់នៅលើអាកាសលើសលប់មិនអាចគ្រប់គ្រងបានឡើយ។

នេះបើយោងតាមកាសែតBangkok Post បាននិយាយថា នៅស្រុក Nong Khaem កំហាប់ PM2.5 ឈានដល់ ៧៧.៨ µg/m³ នៅពេលថ្ងៃត្រង់ ជាកម្រិតទ្វេដងដែលត្រូវបានចាត់ទុកថា មានសុវត្ថិភាពសម្រាប់ការប៉ះពាល់ ដោយនាយកដ្ឋានត្រួតពិនិត្យការបំពុលរបស់ប្រទេសថៃ ។

លោក Nanthaya Khiewsawang ជំនួយការសាលាស្រុកបាននិយាយថា ជាលទ្ធផល សាលារៀនចំនួន ២ ក្នុងស្រុកត្រូវបានបិទ។ សាលាវត្តឧត្តមរង្សីដែលមានសិស្សចំនួន២.១៥២ នាក់បានប្រកាសថានឹងបើកវិញនៅថ្ងៃព្រហស្បតិ៍ប្រសិនបើគុណភាពខ្យល់មានភាពប្រសើរឡើង។ ទន្ទឹមនឹងនោះ សាលាប្រាឆាបាត់ដំបង ដែលបម្រើសិស្សចំនួន ១.១៥១ នាក់   ខ្លួនគ្រោងនឹងបើកដំណើរការឡើងវិញនៅថ្ងៃពុធ អាស្រ័យលើលក្ខខណ្ឌអាកាស។

សាលារៀនចំនួនបួនផ្សេងទៀតនៅក្នុងស្រុកបានប្តូរទៅថ្នាក់អនឡាញកាលពីថ្ងៃអង្គារ ដើម្បីកាត់បន្ថយការប៉ះពាល់នឹងខ្យល់អាកាសដ៏គ្រោះថ្នាក់។  រដ្ឋបាលក្រុងបាងកក (BMA) បានណែនាំអ្នកស្រុកឱ្យធ្វើការពីផ្ទះ និងពឹងផ្អែកលើការដឹកជញ្ជូនសាធារណៈ ដោយសារតែកម្រិតនៃការបំពុលធ្ងន់ធ្ងរ។

ខេត្តចំនួន ៦៤ ក្នុងចំណោមចំនួន ៧៦ របស់នៅទូទាំងប្រទេសថៃបានរាយការណ៍ថា មានការកើនឡើងកម្រិត PM2.5 កាលពីថ្ងៃច័ន្ទ ដោយតំបន់ខ្លះឃើញថា មានកំហាប់លើសពី ៩០ μg/m³៕

To Top