ព័ត៌មានអន្តរជាតិ

ក្រុមអ្នកស៊ើបអង្កេត កំពុងព្យាយាមឆ្មក់ចូលការិយាល័យ និងលំនៅដ្ឋានប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលកំពុងឃុំខ្លួន

បរទេស៖ ក្រុមអ្នកស៊ើបអង្កេត នៅថ្ងៃពុធនេះ គឺកំពុងព្យាយាមស្វែងរកនៅក្នុងការិយាល័យប្រធានាធិបតី និងលំនៅដ្ឋាន ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេ លើការដាក់ចេញអាជ្ញាសឹកដែលបរាជ័យរបស់លោកប្រធានាធិបតី Yoon Suk Yeol ។

យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់បាននិយាយថា ការវាយឆ្មក់នេះគឺមានគោលបំណងដើម្បីរឹបអូសកំណត់ត្រាម៉ាស៊ីនមេនៃទូរស័ព្ទសុវត្ថិភាពដែលប្រើប្រាស់ដោយលោក Yoon Suk Yeol ,កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ព្រមទាំងឯកសារ និងកំណត់ហេតុនៃកិច្ចប្រជុំពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ។

ថាតើក្រុមអ្នកស៊ើបអង្កេតនឹងទទួលបានជោគជ័យក្នុងការវាយឆ្មក់នោះ អាស្រ័យលើកិច្ចសហប្រតិបត្តិការរបស់សេវាសន្តិសុខប្រធានាធិបតី (PSS)។ ការឆ្មក់ចូលពីមុន គឺបានបរាជ័យយ៉ាងធំធេង រួមទាំងផ្ទះសុវត្ថិភាពប្រធានាធិបតី និងការិយាល័យ PSS ៕

ប្រែសម្រួលៈ ណៃ តុលា

To Top