ថ្ងៃទី២២ ខែមករា «រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៥» ដែលរៀបចំដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបញ្ចប់ការហាត់សមលើកទីបួនដោយរលួន ។ កម្មវិធីចម្រៀង របាំ ល្ខោនហ៊ី និងកម្មវិធីជនជែកកម្សន្តជាដើមបានរៀបចំប្រកបដោយលក្ខណៈពិសេស និងមានភាពទាក់ទាញ ។ សិល្បៈករទាំងឡាយ មានភាពឧស្សាព្យាយាម និង ទឹកចិត្តសប្បាយរីករាយ ធ្វើឱ្យការហាត់សមនៃរាត្រី សមោសមានភាព រលួន ការងារគ្រប់ផ្នែក បានសហការគ្នា យ៉ាងល្អប្រសើរ ។ សាលរៀបចំរាត្រី សមោសរ បានពោរពេញទៅ ដោយបរិយាកាស អបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន ដ៏សប្បាយរីករាយនិងសិរីមង្គល ។
អបអរទទួលបុណ្យចូលឆ្នាំថ្មីប្រកប ដោយក្តីសប្បាយ រីករាយនិងសិរីមង្គល ! ឃ្លាតពីយប់ដាច់ឆ្នាំ តាមចន្ទគតិចិន នៅសល់តែ៦ថ្ងៃ ក្រុមការងាររៀបចំរាត្រី សមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងខិតខំប្រឹងប្រែង អស់ពីសមត្ថភាព ដើម្បីផ្តល់ជូនទស្សនិកជន នូវកម្មវិធីដ៏ល្អបំផុត ក៏ដូចជារួមជាមួយ ទស្សនិកជនចិន និងបរទេស អបអរទទួលបុណ្យចូល ឆ្នាំថ្មីប្រពៃណិចិន ឆ្នាំម្សាញ់ដែល“សម្រេចជោគជ័យ គ្រប់ភារកិច្ចនៅឆ្នាំម្សាញ់ បន្តវេនវប្បធម៌គ្រប់ជំនាន់!”