ព័ត៌មានអន្តរជាតិ

ការស្ទង់មតិរបស់បណ្តាញ CGTN ៖ អាមេរិកដកខ្លួនចេញពី អង្គការអន្តរជាតិម្តងហើយម្តងទៀត អ្នកផ្តល់សម្ភាសន៍នៅទូទាំងពិភពលោក ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការ កើនឡើងនៃឱនភាពអភិបាលកិច្ច

បទបញ្ជាប្រតិបតិ្តរបស់រដ្ឋាភិបាលអាមេរិក អាណត្តិថ្មីបានប្រកាសថា នឹងដកខ្លួនចេញពី «កិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពី បម្រែបម្រួលអាកាសធាតុ» និងអង្គការសុខភាពពិភពលោក ធ្វើឱ្យសាធារណមតិអន្តរជាតិ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

លទ្ធផលនៃការស្ទង់មតិរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញថា អ្នកផ្តល់សម្ភាសន៍ចំនួន ៨១,៤ភាគរយយល់ឃើញថា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មី បានប្រកាសជាថ្មីម្តងទៀតថា នឹងដកខ្លួនចេញពីអង្គការអន្តរជាតិ ព្រមនឹងលុបចោលសិន្ធិសញ្ញាអន្តរជាតិ វាជាការមិនចង់រ៉ាប់រងទំនួលខុសរបស់ប្រទេសធំ ។
អ្នកផ្តល់សម្ភាសន៍ចំនួន ៧៧,៥ភាគរយសម្គាល់ឃើញថា អាមេរិកដកខ្លួនចេញពីអង្គការអន្តរជាតិជាញឹកញាប់ បានពន្លឿនការបង្ខូចដល់កិត្តិនាម របស់ប្រទេសជាតិនិងឥទ្ធិពលអន្តរជាតិ ។
អ្នកផ្តល់សម្ភាសន៍ចំនួន ៧៨,៤ភាគរយយល់ឃើញថា ទង្វើរបស់រដ្ឋាភិបាលអាមេរិកអាណតិ្តថ្មី ដែលដកខ្លួនចេញពី «កិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពី បម្រែបម្រួលអាកាសធាតុ» និងអង្គការសុខភាពពិភពលោក ត្រូវបានគេចាត់ទុកថា ជាវិធានការដែលផ្តួលរំលំ គោលនយោបាយរដ្ឋាភិបាលអាណត្តិមុន ប្រការនេះបានបង្ហាញឱ្យឃើញនូវ ការបដិបក្ខគ្នារវាងគណបក្សទាំងពីរ និងភាពបែកបាក់គ្នាខាងនយោបាយក្នុងស្រុក របស់អាមេរិកដែលសមានភាពកាន់តែ ធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ៕

To Top