មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជារៀងរាល់ឆ្នាំ លោកXiJinping ប្រធានរដ្ឋចិន តែងតែចុះសួរសុខទុក្ខកម្មាភិបាល និងប្រជាជនក្នុងតំបន់មូលដ្ឋាន។
នៅថ្ងៃទី២២ ខែមករា លោកXi Jinping ប្រធានរដ្ឋចិនបានមកដល់ភូមិមួយ ក្នុងទីក្រុង Huludaoខេត្តLiaoning ដោយចាប់ផ្តើមដំណើរសួរសុខទុក្ខ របស់លោកនៅមុនថ្ងៃបុណ្យឆ្នាំថ្មីប្រពៃណីចិន ។
ប្រហែលថ្ងៃទី២០ ខែសីហាឆ្នាំ២០២៤ ភ្លៀងធ្លាក់ខ្លាំង ដែលមិនធ្លាប់មាន ពីមុនបានបង្កទៅជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅក្នុងទីក្រុងHuludaoខេត្ត Liaoning ។ ភូមិZhujiagou ដែលស្ថិតនៅក្នុងតំបន់ភ្នំ ដែលមានសណ្ឋានដីទាប ជាភូមិមួយក្នុងចំណោមភូមិ ដែលរងគ្រោះខ្លាំងបំផុត ដោយគ្រោះមហន្តរាយ ។ ជម្រៅទឹកជ្រៅបំផុតក្នុងភូមិឡើង ដល់៦ម៉ែត្រ ហើយផ្ទះអ្នកភូមិ៥១ខ្នងរងការខូចខាត ក្នុងនោះ៤១ខ្នង មិនអាចជួសជុលនិងសង់ឡើងវិញ នៅកន្លែងដើមបានទៀតទេ ។
ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន ជិតចូលមកដល់ហើយ តើបងប្អូនប្រជាកសិករ ក្នុងភូមិសុខ សប្បាយទេ? តើអាចឆ្លងឆ្នាំថ្មីបានល្អទេ? ដោយការខ្វាយខ្វល់ក្នុងចិត្តនេះ កាលពីថ្ងៃទី២២ ខែមករា លោកXi Jinping បានស៊ូនឹងអាកាសធាតុត្រជាក់ខ្លាំង ទៅដល់ភូមិZhujiagou ដើម្បីសួរសុខទុក្ខនិងពិនិត្យស្ថានភាពស្តារឡើងវិញ ក្នុងតំបន់មូលដ្ឋានបន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់កាលពីឆ្នាំ២០២៤ ។
បន្ទាប់ពីទឹកជំនន់ ភូមិបានសង់លំនៅឋានថ្មី នៅទីតាំងផ្សេងទៀត សម្រាប់ប្រជាពលរដ្ឋ ដែលរងគ្រោះខ្លាំងបំផុតចំនួន៤១គ្រួសារ ស្មើនឹង១៨៦នាក់ ។ ក្នុងរយៈពេលមិនដល់២ខែផង “ភូមិZhujiaថ្មី”ត្រូវបានបង្កើតឡើង។ប្រជាជនរងគ្រោះបានមានទីជម្រកថ្មីដ៏កក់ក្តៅមុនរដូវរងា។
លោកXi Jinping ប្រធានរដ្ឋចិន បានចុះទៅពិនិត្យ តាមផ្ទះរបស់អ្នកភូមិ ដែលបានផ្លាស់ទីលំនៅមុនរដូវរងា និងបានឈ្វេងយល់អំពីគុណភាពផ្ទះ ដែលបានសាងសង់ឡើងវិញ និងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។
គិតគូពីសុវត្ថិភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋក្នុងចិត្តជានិច្ច ។ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅពេលដែលប្រជាជនចិន អាចទទួលបាន ភាពកក់ក្តៅបំផុតនោះ លោកXi Jinping បានទៅសួរសុខទុក្ខប្រជាជនដែលរងគ្រោះ ពិនិត្យស្ថានភាពសាងសង់ឡើងវិញ និងយកចិត្តទុកដាក់ ចំពោះការឆ្លងកាត់រដូវរងា ដែលមិនត្រឹមតែផ្តល់ភាពកក់ក្តៅដល់ដួងចិត្តប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទំនុកចិត្តផងដែរ៕