គោលនយោបាយការទូតជ្រុលនិយម នាំឱ្យអ្នកផ្តល់បទសម្ភាសន៍ នៅទូទាំងពិភពលោករិះគន់យ៉ាងខ្លាំង
ប្តូរឈ្មោះ ឈូងសមុទ្រម៉ិកស៊ិកយកព្រែកជីកប៉ាណាម៉ាមកវិញ ទិញកោះ Greenland ។ល។
ការសម្តែងអាកប្បកិរិយានៃ រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីដែល មិនច្រានចោលការប្រើប្រាស់មធ្យោបាយ គំរាមកំហែងដោយយោធានិងសេដ្ឋកិច្ច ដើម្បីសម្រេចបាននូវផែនការវាតទីនិយម របស់អាមេរិកបានធ្វើឱ្យសាធារណមតិអន្តរជាតិ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ក្នុងការស្ទង់មតិរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតទូទាំងពិភពលោក មានអ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៨,៦ភាគរយ បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើ នៃរដ្ឋាភិបាលអាមេរិកអាណត្តិថ្មី ដែលជំរុញផែនការវាតទីនិយម ដោយយល់ឃើញថា នេះជាទង្វើផ្តាច់ការនិងអនុត្តរភាពនិយមសុទ្ធសាធ ។
ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៦៦,៤ភាគរយយល់ឃើញថា សហរដ្ឋអាមេរិកធ្វើសេចក្តីសម្រេចចិត្តប្តូរឈ្មោះ ឈូងសមុទ្រក្នុងសភាពការណ៍ ដែលមិនបានពិគ្រោះពិភាក្សាយ៉ាង ពេញលេញជាមួយប្រទេសជុំវិញឈូងសមុទ្រម៉ិកស៊ិក បានបំផ្លាញប្រពៃណីវប្បធម៌ភូមិសាស្ត្រ ហើយក៏បង្ករឿងសាកល្បងនឹងកិត្យានុភាព របស់អង្គការសហប្រជាជាតិផងដែរ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៦,៤ភាគរយបានយល់ឃើញថា ផែនការវាតទីនៃរដ្ឋាភិបាលអាមេរិក បានបំផ្លាញដល់ផលប្រយោជន៍របស់សម្ព័ន្ធមិត្ត និងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ។
ទាក់ទិននឹងមហិច្ឆិតាអំពីការគូរផែនទី គ្របដណ្តប់អឌ្ឍគោលខាងលិចឡើងវិញ នៃរដ្ឋាភិបាលអាមេរិកអាណត្តិថ្មី អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៤,៩ភាគរយបានរិះគន់ថា ផែនការវាតទីនិយមនៃរដ្ឋាភិបាលអាមេរិក នឹងបង្កើនស្ថានការណ៍តានតឹងនៅទូទាំងពិភពលោក និងបំផ្លាញសន្តិភាពក្នុងតំបន់និងស្ថិរភាពពិភពលោក ៕