ព័ត៌មានអន្តរជាតិ

ហេតុអ្វីបានជាលោក Xi Jinping មកភូមិនេះ ដើម្បីសួរសុខទុក្ខប្រជាជន មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន?

មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជារៀងរាល់ឆ្នាំ លោក Xi Jinping ប្រធានរដ្ឋចិនតែងតែចុះសួរសុខទុក្ខ កម្មាភិបាលនិងប្រជាជនក្នុងតំបន់មូលដ្ឋាន។

នៅថ្ងៃទី២២ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានមកដល់ភូមិមួយក្នុងទីក្រុង Huludao ខេត្តLiaoning ដោយចាប់ផ្តើមដំណើរសួរសុខទុក្ខ របស់លោកនៅមុនថ្ងៃបុណ្យឆ្នាំថ្មីប្រពៃណីចិន។

ប្រហែលថ្ងៃទី២០ ខែសីហាឆ្នាំ២០២៤ ភ្លៀងធ្លាក់ខ្លាំងដែលមិនធ្លាប់មានពីមុន បានបង្កទៅជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុងHuludaoខេត្តLiaoning។ ភូមិZhujiagou ដែលស្ថិតនៅក្នុងតំបន់ភ្នំដែលមានសណ្ឋានដី ទាបជាភូមិមួយក្នុងចំណោមភូមិ ដែលរងគ្រោះខ្លាំងបំផុតដោយគ្រោះមហន្តរាយ។ ជម្រៅទឹកជ្រៅបំផុតក្នុងភូមិឡើងដល់៦ម៉ែត្រ ហើយផ្ទះអ្នកភូមិ៥១ខ្នង រងការខូចខាត ក្នុងនោះ៤១ខ្នងមិនអាចជួសជុលនិងសង់ឡើងវិញ នៅកន្លែងដើមបានទៀតទេ។

ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនជិតចូលមកដល់ហើយ តើបងប្អូនប្រជាកសិករក្នុងភូមិសុខសប្បាយទេ? តើអាចឆ្លងឆ្នាំថ្មីបានល្អទេ? ដោយការខ្វាយខ្វល់ក្នុងចិត្តនេះ កាលពីថ្ងៃទី២២ ខែមករា លោក Xi Jinping បានស៊ូនឹងអាកាសធាតុត្រជាក់ខ្លាំងទៅដល់ភូមិ Zhujiagou ដើម្បីសួរសុខទុក្ខនិងពិនិត្យស្ថានភាពស្តារឡើងវិញ ក្នុងតំបន់មូលដ្ឋានបន្ទាប់ពី គ្រោះមហន្តរាយទឹកជំនន់កាលពីឆ្នាំ២០២៤។

បន្ទាប់ពីទឹកជំនន់ ភូមិបានសង់លំនៅឋានថ្មីនៅទីតាំង ផ្សេងទៀតសម្រាប់ប្រជាពលរដ្ឋ ដែលរងគ្រោះខ្លាំងបំផុតចំនួន៤១គ្រួសារ ស្មើនឹង១៨៦នាក់ ។ ក្នុងរយៈពេលមិនដល់២ខែផង “ភូមិZhujiaថ្មី”ត្រូវបានបង្កើតឡើង។ ប្រជាជនរងគ្រោះបានមានទីជម្រកថ្មី ដ៏កក់ក្តៅមុនរដូវរងា។

លោក Xi Jinping ប្រធានរដ្ឋចិនបានចុះទៅពិនិត្យតាមផ្ទះ របស់អ្នកភូមិដែលបានផ្លាស់ទីលំនៅមុនរដូវរងា និងបានឈ្វេងយល់អំពីគុណភាពផ្ទះ ដែលបានសាងសង់ឡើងវិញ និងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
គិតគូពីសុវត្ថិភាពនិងសុខុមាលភាព របស់ប្រជាពលរដ្ឋក្នុងចិត្តជានិច្ច។ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅពេលដែលប្រជាជនចិនអាចទទួលបាន ភាពកក់ក្តៅបំផុតនោះ លោក Xi Jinping បានទៅសួរសុខទុក្ខប្រជាជនដែលរងគ្រោះ ពិនិត្យស្ថានភាពសាងសង់ឡើងវិញ និងយកចិត្តទុកដាក់ចំពោះការឆ្លងកាត់រដូវរងា ដែលមិនត្រឹមតែផ្តល់ភាពកក់ក្តៅ ដល់ដួងចិត្តប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទំនុកចិត្តផងដែរ ៕

To Top