ហាណូយ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម បានដកស្រង់សម្តីរបស់ ក្រុមអ្នកជំនាញដែលបានលើកឡើង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រាក់ចំណូលបានមកពីវិស័យអចលនទ្រព្យ របស់ប្រទេសវៀតណាម រំពឹងថា នឹងកើនឡើងពី២៥ដល់៥០ភាគរយ នៅក្នុងឆ្នាំ២០២៥ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាល បានផ្តោតយកចិត្តទុកដាក់បង្កើនលំនៅ ដ្ឋានសង្គមកិច្ច ដែលជាការផ្គត់ផ្គង់ថ្មីចំបងបំផុត ដែលបានដាក់បញ្ចូលក្នុង គម្រោងដើម្បីឲ្យទីផ្សារមាន តម្លៃខ្ពស់ ដោយផ្អែកលើគម្រោងការជាបន្តបន្ទាប់ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈដែលរដ្ឋាភិបាលកំពុងផ្តោតលើ ការជំរុញផ្នែកលំនៅដ្ឋានសង្គម ការផ្គត់ផ្គង់ថ្មីភាគច្រើនត្រូវបានគេព្យាករណ៍ថា នឹងផ្គត់ផ្គង់ទីផ្សារលំដាប់ខ្ពស់ ដោយផ្អែកលើគម្រោងដែលកំពុងដំណើរការ ។
ការវាយតម្លៃរបស់ VIS ដែលជាប្រភពហិរញ្ញវត្ថុដ៏ល្បីឈ្មោះ បានរំពឹងថា អារម្មណ៍អ្នកទិញវិជ្ជមាន និងលំហូរសាច់ប្រាក់ដែលប្រសើរឡើងត្រូវបានកំណត់ ដើម្បីបង្កើនបរិមាណលក់ និងសាច់ប្រាក់ងាយស្រួលរបស់វិនិយោគិននៅក្នុងឆ្នាំនេះ ។
ការកើនឡើងនៃការលក់ត្រូវបានគេរំពឹងថា ត្រូវបានជំរុញដោយតម្រូវការវិនិយោគ និងការប្រមូលផ្តុំទ្រព្យសកម្ម ។
សម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននឹងបង្កើតសន្ទុះខ្លាំងសម្រាប់ គម្រោងលំនៅដ្ឋាននៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ហើយលើកទឹកចិត្តអ្នកវិនិយោគ ឱ្យចាប់ផ្តើមគម្រោងនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា