បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានគណៈកម្មាធិការយោធាសហភាពអឺរ៉ុប ហៅកាត់ថាEUMC លោកឧត្តមសេនីយ Robert Brieger បាននិយាយនៅក្នុង បទសម្ភាសន៍មួយ ដែលបានចេញ ផ្សាយកាលពីថ្ងៃសៅរ៍ថា សហភាពអឺរ៉ុប គួរតែដាក់ពង្រាយកងកម្លាំងយោធា នៅលើដែនកោះទឹកកកGreenland ។
គាត់បានលើកឡើងពីសារៈសំខាន់ភូមិសាស្ត្រនយោបាយ របស់Greeland និង ភាពតានតឹង ជាមួយរុស្ស៊ី និងចិនថាជាហេតុផល សម្រាប់ការផ្តល់យោបល់របស់គាត់ នៅក្នុងផែនការនេះហើយ វាត្រូវបានកេមើលឃើញកើតឡើង ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កំពុងតែទាមទារកោះនេះផងដែរ ។
លោក Brieger បានប្រាប់ Die Welt ដោយសំដៅទៅលើមូលដ្ឋាន ទ័ពអាមេរិកដ៏សំខាន់មួយ ដែលមានមូលដ្ឋានទ័ពអាមេរិកថា វាជារឿងសមហេតុផល ឥតខ្ចោះ មិនត្រឹមតែដាក់កងកម្លាំងអាមេរិក នៅក្នុង Greenland ដូចករណីរហូតមកដល់បច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិចារណាដាក់ទាហាន របស់អឺរ៉ុបនៅទីនោះនាពេលអនាគតផងដែរ ខណៈដែលមូលដ្ឋានទ័ពអាមេរិកធ្លាប់ បានបង្ហាញខ្លួននៅទីនោះតាំងពីដើម ទសវត្សរ៍ឆ្នាំ១៩៤០មកម្ល៉េះ។
ការដាក់ពង្រាយបែបនេះនឹង បញ្ជូនសញ្ញាដ៏រឹងមាំមួយ និងអាចរួមចំណែកដល់ស្ថិរភាពនៅក្នុងតំបន់ ជឿជាក់ថា អតីតប្រធានបុគ្គលិកអូទ្រីស ដែលបច្ចុប្បន្នដឹកនាំស្ថាប័ន ដែលរួមមានប្រធានបុគ្គលិក នៃរដ្ឋជាសមាជិកសហភាពអឺរ៉ុបផង។
លោក Brieger បាននិយាយថា ទោះបីជាដែនដីដាណឺម៉ាក ស្វយ័តមិនមែនជាផ្នែកមួយស្របច្បាប់នៃប្លុកក៏ដោយ ក៏ជនជាតិទាំងឡាយនៅតំបន់អឺរ៉ុប ដូចជាសហរដ្ឋអាមេរិក ពិតជាកំពុងចាប់អារម្មណ៍ ទៅលើផលប្រយោជន៍ដែលមាននៅក្នុងដែនកោះ Greenlandនេះខ្លាំងណាស់៕
ប្រែសម្រួល៖ស៊ុនលី