ព័ត៌មានអន្តរជាតិ

ការស្ទាបស្ទង់ថ្មី ​៖ ពលរដ្ឋអ៊ុយក្រែន ភាគច្រើនជឿជាក់ថា ករណីពុករលួយ កំពុងកើនឡើង នៅក្នុងប្រទេស

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ការស្ទង់មតិថ្មីមួយបង្ហាញថា ប្រជាជនអ៊ុយក្រែន ភាគច្រើនគិតថា អំពើពុករលួយកាន់ តែអាក្រក់ទៅៗ កាលពីឆ្នាំមុន ដោយភាគច្រើនលើសលប់មើលឃើញថា វាជាបញ្ហាកំពូលមួយ នៅក្នុងប្រទេសបច្ចុប្បន្ន ។

យោងតាមការសិក្សាមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារជាតិ សម្រាប់ការទប់ស្កាត់អំពើពុករលួយ របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្របានរកឃើញថា ចំនួនប្រមាណជា៦៩,១ភាគរយ នៃអ្នកឆ្លើយសំណួរជឿថា អំពើពុករលួយបានកើនឡើងបើធៀបនឹង៦១,២ភាគរយ នៅក្នុងឆ្នាំ២០២៣ហើយ ក្នុងចំណោមអ្នកតំណាងអាជីវកម្ម៥៧ភាគរយ ក៏បានរាយការណ៍ពីការកើនឡើង នៃអំពើពុករលួយនៅឆ្នាំ២០២៤ កើនឡើងប្រមាណជាពី៤៦,៣ ភាគរយកាលពីឆ្នាំមុន។

ការស្ទង់មតិទូទាំងប្រទេសដដែលនេះបានរកឃើញទៀតថា ប្រមាណជា៧៩,៩ភាគរយភាគរយនៃពលរដ្ឋ និង៧៦ភាគរយ នៃអាជីវកម្មចាត់ទុកអំពើពុករលួយ ជាបញ្ហាធ្ងន់ធ្ងរបំផុតទីពីរ នៅអ៊ុយក្រែន នៅពីក្រោយជម្លោះជាមួយរុស្ស៊ី ៩២,៣ភាគរយនៃអ្នកឆ្លើយតបទាំងអស់។

ក្រៅពីនោះបញ្ហានៃតម្លៃការរស់នៅខ្ពស់ និងប្រាក់ចំណូលទាបត្រូវបានចាត់ទុកថា ជាបញ្ហាចម្បងទីបីដោយមាន ប្រមាណជា៦៧,៥ភាគរយ នៃសាធារណជន ខណៈដែល ៦៩,២ភាគរយ នៃអាជីវកម្មបានលើកឡើង ពីការធ្វើចំណាកស្រុកជាកង្វល់ចម្បង ៕

ប្រែសម្រួល៖ស៊ុនលី

To Top