ព័ត៌មានអន្តរជាតិ

អាមេរិក សម្រេចចិត្ត ផ្អាកគ្រប់កញ្ចប់ជំនួយថ្មី ចុងក្រោយទាំងអស់ ទៅកាន់ប្រទេសអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់ចេញពីកាសែតPolitico បានរាយការណ៍ កាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានបង្កកជំនួយថ្មីស្ទើរ តែទាំងអស់ដល់អ៊ុយក្រែន សម្រាប់រយៈពេល៩០ថ្ងៃ ។
ប្រភពដដែលបានសរសេរទៀតថា ចំណាត់ការនេះកើតឡើងបន្ទាប់ ពីប្រធានាធិបតី Donald Trump បានបញ្ជាឱ្យពិនិត្យពេញលេញ លើជំនួយបរទេសទាំងអស់សាជាថ្មី មុននឹងចាប់បញ្ចូនចេញទៅកាន់គោលដៅ។

លោក Rubio បានណែនាំដល់ក្រុមការងារការទូត និងកុងស៊ុល ឱ្យចេញ បញ្ជាឱ្យបញ្ឈប់ការងារ លើស្ទើរតែទាំងអស់ ជំនួយបរទេស ដែលមានស្រាប់នេះបើយោង តាមការកាសែត Politico បាននិយាយដោយដកស្រង់ឯកសារផ្ទៃក្នុង មួយពីរដ្ឋាភិបាលថ្មីរបស់អាមេរិក។

ប្រភព Politico បានសរសេរទៀតថាការចេញបញ្ជាថ្មីនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំងពីសំណាក់ មន្ត្រីក្រសួងការបរទេស ហើយហាក់ដូចជាមានគោលដៅសំខាន់គឺ អនុវត្តចំពោះការផ្តល់មូលនិធិ សម្រាប់ជំនួយយោធាដល់អ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

កន្លងមកទោះបីជាមន្ទីរបញ្ចកោណបានប្រាប់ Voice of America ថាការបង្កកជំនួយនឹងមិនប៉ះពាល់ដល់ ជំនួយសន្តិសុខដល់អ៊ុយក្រែនក៏ដោយ ប៉ុន្តែរបាយការណ៍ថ្មី របស់លោក Rubio ត្រូវបានគេរាយការណ៍ថា បានផ្តល់ការលើកលែង សម្រាប់ជំនួយយោធាដល់ អ៊ីស្រាអែល និងអេហ្ស៊ីប ប៉ុណ្ណោះដោយមិន និយាយអំពីប្រទេសផ្សេងទៀតឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top