ព័ត៌មានអន្តរជាតិ

អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិលោក Bolton ជឿជាក់ថាលោក Trump ចង់ឲ្យបញ្ហាអ៊ុយក្រែនលែងមានតទៅទៀតលើតុកិច្ចការងាររបស់គាត់

xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump មិនចង់ឱ្យជម្លោះអ៊ុយក្រែនធ្វើឱ្យស្មុគស្មាញដល់របៀបវារៈរបស់គាត់ទៀតនោះទេ។

បន្ថែមពីនេះគាត់ចង់ឲ្យមានការបញ្ចប់ទៅដោយផ្តល់ នូវកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលនឹងធ្វើឱ្យមេដឹកនាំរុស្ស៊ី សប្បាយចិត្តខ្លាំងជាងគេនេះនេះបើយោងតាម អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយលោក Afshin Rattansi ។

លោកBolton ធ្លាប់បានធ្វើការឱ្យលោក Trump ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ ប៉ុន្តែត្រូវបានបណ្តេញចេញនៅក្នុងខែកញ្ញា ឆ្នាំ២០១៩បន្ទាប់ពីបានធ្វើការត្រឹមតែ១៨ខែប៉ុណ្ណោះ។
ក្រោយមកប្រធានាធិបតីអាមេរិកបានពណ៌នាអំពីគណបក្សសាធារណរដ្ឋថាជា ការរំខាន ហើយបានហៅការតែងតាំងរបស់គាត់ថាជា កំហុសដ៏ធំបំផុតរបស់គាត់ថែមទៀតផង។

ដូច្នេះយើងអាចមើលឃើញថារដ្ឋបាលថ្មីនៅក្នុងសេតវិមានគឺជាដំណឹងអាក្រក់សម្រាប់ក្រុងគៀវហើយ លោក Bolton បានប្រាប់ Rattansi កាលពីថ្ងៃសៅរ៍ ដោយចង្អុលបង្ហាញថាថ្មីៗនេះ លោក Trump បានគំរាមកំហែងអ៊ុយក្រែនជាមួយនឹងការកាត់ជំនួយផ្នែកយោធាប្រសិនបើខ្លួនបដិសេធមិននិយាយសន្តិភាពជាមួយរុស្ស៊ី៕

ប្រែសម្រួល៖ ស៊ុនលី

To Top