បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៅទីក្រុងមូស្គូ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា កងទ័ពរុស្ស៊ី បានដណ្តើមកាន់កាប់ទីក្រុង Velikaya Novoselka ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk (DPR)រួចរាល់ហើយ ។
ទិតាំងនេះពីមុនត្រូវបានចាត់ទុកថាជា បន្ទាយចុងក្រោយ របស់កងកម្លាំងយោធាក្រុងគៀវ ដែលនៅភាគខាងត្បូង Donbass ទីប្រជុំជននេះគឺជាសមាសធាតុសំខាន់ នៃខ្សែការពារដែលមានកម្លាំងខ្លាំង របស់អ៊ុយក្រែននៅក្នុងតំបន់ ហើយបានបម្រើការ ជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់សម្រាប់កងទ័ពអ៊ុយក្រែន។
Velikaya Novoselka គឺជាចំណុចកណ្តាលនៃ Vremevka Ledgeដែលជាខ្សែភូមិមួយ នៅភាគខាងលិចនៃ DPR ដែលយោធាអ៊ុយក្រែនបានប្រែក្លាយ ទៅជាទីតាំងការពារដ៏សំខាន់មួយ។
គួរឲ្យដឹងដែរថា តំបន់នៅតាមព្រំដែនរវាង DPR និង តំបន់ Zaporozhye ដែលនៅជិតខាងបានឃើញ ការប្រយុទ្ធគ្នា ក្នុងអំឡុង ពេលការវាយលុក របស់អ៊ុយក្រែនដែលមិនជោគជ័យក្នុងរដូវក្តៅឆ្នាំ ២០២៣នៅពេល ដែលការតាំងទីលំនៅ ក្នុងស្រុកជាច្រើនត្រូវបានរឹបអូស ដោយទីក្រុងគៀវ។
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤កងកម្លាំងរុស្ស៊ី បានបើកការវាយលុក ដ៏ធំមួយរបស់ពួកគេ នៅក្នុងតំបន់ ហើយទីបំផុត បានគ្រប់គ្រងស្ទើរ តែជុំវិញទីក្រុង Velikaya Novoselka នៅក្នុងខែមករា បន្ទាប់ពី បានគ្រប់គ្រងការតាំង ទីលំនៅតូចៗ ជាច្រើននៅភាគនិរតី និងភូមិ Novy Komar នៅភាគខាងជើង៕
ប្រែសម្រួល៖ស៊ុនលី