បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់អ្នកគាំទ្រ ជាច្រើនថា សហរដ្ឋអាមេរិកអាចទទួលបានទឹកដីថ្មី នាពេលខាងមុខជាមិនខាន។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Trump បានបង្ហាញពីមហិច្ឆិតា ក្នុងការពង្រីកទឹកដី របស់សហរដ្ឋអាមេរិក និងបង្ហាញចំណាប់អារម្មណ៍ ក្នុងការបញ្ចូលតំបន់ Greenland កាណាដា និងព្រែកជីកប៉ាណាម៉ាផងដែរ ទៅក្នុងទឹកដីរបស់អាមេរិក ។
លោក Trump បាននិយាយ នៅក្នុងសុន្ទរកថានៅទីក្រុង Las Vegas កាលពីថ្ងៃសៅរ៍ថា ៖យើងប្រហែលជា ប្រទេសធំមួយក្នុងពេលឆាប់ៗនេះ ។ អស់រយៈពេលជាច្រើនឆ្នាំ រាប់ទសវត្សរ៍មកហើយ យើងមានទំហំដូចគ្នានឹងការ៉េប្រហែលជាតូចជាងនេះ ទៅហើយប៉ុន្តែវា នឹងអាចផ្លាស់ប្តូរ ក្នុងពេលឆាប់ៗនេះ។
នៅក្នុងការសន្ទនា តាមទូរស័ព្ទនាពេលថ្មីៗនេះ ជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាក លោក Mette Frederiksen លោក Trump នៅតែបន្តក្នុងការជំរុញ ឱ្យប្រទេសដាណឺម៉ាក បោះបង់ការគ្រប់គ្រងលើ Greenland ព្រមទាំងមានការគម្រាម កំហែងផងដេរ។
Greeland ដែលជាទឹកដី ស្វយ័តរបស់ដាណឺម៉ាក បានទទួលការគ្រប់គ្រង ជាលំនៅឋាននៅឆ្នាំ១៩៧៩ ហើយកោះក្នុងតំបន់ អាកទិកមួយនេះ មានប្រជាជនរស់នៅសព្វថ្ងៃ ប្រហែលជា៦០,០០០ នាក់ និងមានមូលដ្ឋានទ័ពអាមេរិក Pituffikមួយនៅទីនេះផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី