បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ុយក្រែននឹងមិនអាចចូលរួមជាមួយអង្គការណាតូ ហើយការព្យាយាមប៉ុនប៉ងទាំងឡាយរបស់ខ្លួនសម្រាប់ក្លាយជាសមាជិកសហភាពអឺរ៉ុបទំនងជាមិនជោគជ័យទេ។
ការលើកឡើងនេះត្រូវបានធ្វើឡើងដោយ នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បាននិយាយអំឡុងពេលបង្ហាញខ្លួននៅលើទូរទស្សន៍រដ្ឋ STVR’s ‘Saturday Dialogues’កាលពីសប្តាហ៍កន្លងទៅ ។
កន្លងមករដ្ឋាភិបាលទីក្រុងគៀវបានប្តេជ្ញាថា ខ្លួនត្រូវការការធានាសន្តិសុខយ៉ាងម៉ឺងម៉ាត់ដើម្បីយល់ព្រមបទឈប់បាញ់ជាមួយក្រុងមូស្គូ ហើយចាត់ទុកសមាជិកភាពណាតូជាការធានាល្អបំផុត។
រដ្ឋាភិបាលទីក្រុងមូស្គូ ខណៈពេលដែលបង្ហាញការត្រៀមខ្លួនដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាព បានអះអាងថា សេចក្តីប្រាថ្នារបស់អង្គការណាតូរបស់អ៊ុយក្រែន ស្ថិតក្នុងចំណោមមូលហេតុឫសគល់នៃជម្លោះជាមួយក្រុងគៀវ ហើយបានបញ្ជាក់ថា ដំណោះស្រាយណាមួយត្រូវតែពាក់ព័ន្ធនឹងអព្យាក្រឹតភាព និងគ្មានយោធារបស់អ៊ុយក្រែន។
បន្ថែមពីនោះលោកFico ក៏បានរិះគន់ការដឹកនាំរបស់Vladimir Zelenskyដោយលើកឡើងថា ការប្រឆាំងរបស់ក្រុងគៀវចំពោះបទឈប់បាញ់ជាមួយរុស្ស៊ីបានអូសបន្លាយជម្លោះនេះបន្តទៀតជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី
