អាតែន៖ កាលពីថ្ងៃអាទិត្យ មានមនុស្សប្រមាណ៣០.០០០នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅសភាក្រិច ដើម្បីទាមទាររកយុត្តិធម៌ សម្រាប់ឧប្បត្តិហេតុរថភ្លើង កាលពីឆ្នាំ២០២៣នៅទីក្រុង Tempi ស្ថិតនៅភាគកណ្តាល នៃប្រទេសក្រិច ដែលបានឆក់យកជីវិតមនុស្សអស់ចំនួន៥៧នាក់ ។
គេបានដឹងថា បាតុកម្មដែលរៀបចំដោយសមាគមគ្រួសារជនរងគ្រោះត្រូវបានគាំទ្រ ដោយគណបក្សប្រឆាំង និងសហជីពកម្មករ ។
គ្រួសារទាំងនោះបានចោទ ប្រកាន់ទៅលើរដ្ឋាភិបាលថា បានចាត់ចែងការស៊ើបអង្កេតខុស ដោយចោទប្រកាន់ថា ជា “ការបិទបាំង” ព័ត៌មានលម្អិតសំខាន់ៗ និងមានការអះអាងថា ជនរងគ្រោះស្លាប់ដោយការ ថប់ដង្ហើម ដែលបណ្តាលមកពីការ ផ្ទុះជាជាងរបួសពីការប៉ះទង្គិចគ្នា ដោយគេសន្និដ្ឋានថា ការផ្ទុះនេះអាចបណ្តាល មកពីវត្ថុដែលងាយឆេះ ដែលគេចោទថា ដឹកជញ្ជូនខុសច្បាប់នៅលើរថភ្លើង ដែលជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះ ។
ក្រុមអ្នកតវ៉ាបាននាំគ្នាកាន់បដាដែលប្រកាសថា “វាមិនមែនជាឧបទ្ទវហេតុទេ ប៉ុន្តែជាឧក្រិដ្ឋកម្ម” ហើយបានលាបពណ៌ ឈ្មោះជនរងគ្រោះ ជាពណ៌ក្រហមនៅលើចិញ្ចើមផ្លូវនៅក្បែរសភា ។ ពាក្យស្លោក “ខ្ញុំគ្មានអុកស៊ីសែនទេ” ដែលត្រូវបានគេរាយការណ៍ថា បានឲ្យជនរងគ្រោះ ក្នុងអំឡុងពេលឧប្បត្តិហេតុនោះ បានបន្ទរនៅឯការប្រមូលផ្តុំគ្នា ដែលធ្វើឡើងនៅទីក្រុងអាតែន ។ ការតវ៉ាស្រដៀងគ្នានេះដែរ ត្រូវបានគេរាយការណ៍ នៅទីក្រុងក្រិច ប្រហែល១០០និងទីតាំងអឺរ៉ុបរាប់សិបកន្លែងទៀតផង ។
ការតវ៉ាទាំងនេះបានក្លាយ ជាអំពើហិង្សានៅគ្រា ដែលក្រុមយុវជនស្លៀកពាក់បានគប់ដុំថ្ម និងគ្រាប់បែកកែច្នៃពីសាំង ទៅលើក្រុមប៉ូលិស ដែលជំរុញឱ្យមន្ត្រីមានប្រតិកម្ម ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ។
ប៉ូលិសក្រិច បានរាយការណ៍ឲ្យដឹងថា យ៉ាងហោចណាស់មានមន្ត្រីប៉ូលីសចំនួន ៤នាក់បានរងរបួស ហើយជនសង្ស័យចំនួន១២នាក់ត្រូវបានឃាត់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
