ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ​ បើកដឹកជញ្ជូនបៃតង ដើម្បីប្រយុទ្ធប្រឆាំង នឹងការបំពុលបរិយាកាស ក្នុងទីក្រុងបាងកក

VN Express

ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាយករដ្ឋមន្រ្តីថៃលោក Paetongtarn Shinawatra បានបញ្ជាឲ្យដឹកជញ្ជូន សាធារណៈដោយឥតគិតថ្លៃ ក្នុងទីក្រុងបាងកករយៈពេលមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី ២៥ ខែកុម្ភៈ ដើម្បីការផ្លាស់ប្តូរមួយ ក្នុងការដោះស្រាយការបំពុល បរិយាកាសដ៏គួរឲ្យព្រួយបារម្ភនៅរដ្ឋធានីប្រទេសនេះ ។

យោងតាមទិន្នន័យចុងក្រោយពីក្រុមហ៊ុន IQAir ដែលមានមូលដ្ឋាននៅប្រទេសស្វីស នៅថ្ងៃទី២៤ ខែមករាថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ដឹកជញ្ជូន លោក Suriya Jungrungreangkit បាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីទីក្រុងបាងកក ជាប់ចំណាត់ថ្នាក់ជាទីក្រុងអាក្រក់បំផុតទី៤ នៅលើពិភពលោក សម្រាប់គុណភាពខ្យល់

លោក Suriya បានបន្តថា ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែមករា ប្រជាជននឹងត្រូវបានផ្តល់សេវាដោយឥតគិតថ្លៃលើឡានក្រុង និងរថភ្លើងអគ្គិសនីនៅក្នុងរាជធានី។ រដ្ឋាភិបាលថៃនឹងបែងចែកថវិកាប្រហែល ១៤០ លានបាត (៤.១ លានដុល្លារ) ពីថវិកាកណ្តាល ដើម្បីទូទាត់ថ្លៃចំណាយលើអង្គភាពដឹកជញ្ជូន រួមមាន Bangkok Transit System Plc (BTS), Bangkok Expressway and Metro Public Company (BEM) និង អាជ្ញាធរដឹកជញ្ជូនមហាជនបាងកក (BMTA)។

លើសពីនេះ រដ្ឋាភិបាល ក៏បានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៨ ដើម្បីតាមដានការបំភាយឧស្ម័នរថយន្ត។ លោក Suriya រំពឹងថាចំនួនអ្នកដំណើរ ដែលប្រើប្រាស់ការ ដឹកជញ្ជូនសាធារណៈនឹងកើនឡើងពី ២០ ទៅ ៣០ភាគរយក្នុងអំឡុងពេលនេះ។ លោកបានបន្ថែមថា ប្រសិនបើស្ថានភាព បំពុលមិនបានប្រសើរឡើង បន្ទាប់ពីរយៈពេល ៧ ថ្ងៃនោះ រដ្ឋាភិបាលនឹងពិចារណាលើការពង្រីកគំនិតផ្តួចផ្តើមនេះ៕

To Top